ការទទួលស្គាល់គុណតម្លៃនៃសុខសន្តិភាព រួមទាំងការយល់ច្បាស់ អំពីតួនាទីដ៏សំខាន់របស់យុវជនក្នុងសង្គម

ការទទួលស្គាល់គុណតម្លៃនៃសុខសន្តិភាព រួមទាំងការយល់ច្បាស់ អំពីតួនាទីដ៏សំខាន់របស់យុវជនក្នុងសង្គម បានជំរុញឱ្យសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវភារកិច្ចរបស់ខ្លួនដោយប្រែក្លាយមុខមាត់ ក៏ដូចជាឈ្មោះជាបន្តបន្ទាប់ ដែលរួមមានសមាគមយុវជនកម្ពុជា និងបន្ទាប់មកជាសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២។

ទោះមានការផ្លាស់ប្ដូរឈ្មោះ និងថ្នាក់ដឹកនាំជាបន្តបន្ទាប់ ស.ស.យ. ក. បានបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការការពារនូវរាល់ សមិទ្ធផលទាំងឡាយដែលខ្លួនសម្រេចបាន និងបន្តចូលរួមបង្កើតនូវស្នាដៃថ្មីជូនជាតិមាតុភូមិ។

ឆ្ពោះទៅការអបអរសាទរ ខួបទី ៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) 

២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៣






Powered by Blogger.