ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកម្លាំងទាំង៣ ចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ស្ថិតនៅប្រឡាយព្រែកសាយសាម៉ន ឃុំចំណោម
(បន្ទាយមានជ័យ) អភិបាលខេត្ត បន្ទាយមានជ័យនឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញដឹកនាំកងកម្លាំងទាំងបី អង្គភាពខេត្ត រដ្ឋបាលស្រុកមង្គលបូរី ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋនៅ ស្ថិតនៅប្រឡាយព្រែកសាយសាម៉ន ឃុំចំណោម ក្នុងស្រុកមង្គលបូរី ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ការចុះប្រមូលផលស្រូវនេះនៅថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងឱ្យដឹងថា៖ ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១ទេ ក្នុងនាមជាអាជ្ញាធរ និងអង្គភាពតែងចុះជួយពួកគាត់ជារៀងរាល់ពេលជួបការលំបាក។ ជាពិសេសសកម្មភាពនេះ គឺជាការផ្សារភ្ជាប់រវាង ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ងាយរងគ្រោះ។
ឯកឧត្តម អភិបាលខេត្ត បានបន្តឱ្យដឹងថា៖ ដោយទឹកបានស្រុងពីលើនៃខេត្តបាត់ដំបងបណ្តាលឱ្យជនលិចស្រែស្រូវរបស់ប្រជាពលរដ្ឋនៅឃុំចំណោម ស្រុកមង្គលបូរីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលធ្វើឱ្យប្រជាកសិករជាម្ចាស់ស្រែដែលមិនទាន់ច្រូតកាន់ជួបការលំបាក។
ដោយឃើញពីការលំបាក និងរងគ្រោះដោយសារទឹកជនលិចស្រូវរបស់ពួកគាត់ក្នុងនាមឯកឧត្តមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើដល់កងកម្លាំងអោយចុះជួយប្រមូលផលស្រូវក្នុងទឹកជូនប្រជាកសិកររយៈពេលព២ថ្ងៃហើយ។ចំពោះខេត្តបន្ទាយមានជ័យ ឆ្នាំនេះល្អមិនមានទឹកជំនន់ជនលិចដូចឆ្នាំកន្លងទេ។តែចំពោះការលិចស្រូវករដ្ឋនេះគឺទឹកជនលិចតែនៅឃុំចំណោមទេ។ ដោយឡែកឃុំ ស្រុក ក្រុងដទៃទៀតមិនទាន់មានការជនលិចទេ។
សម្រាប់ស្រូវដែលត្រូវទឹកជនលិច និងត្រូវជួយប្រមូលផលមានចំនួន២១ហិកតា បើនិយាយទូទាំងខេត្តការប្រមូលផលស្រូវរបស់ប្រជាកសិករបាន៩០%ហើយលើផ្ទៃដីជាង ៧មុឺនហិកតា៕
Post a Comment