ជនជាតិចិនថតរឿងកូនជ្រូក ត្រូវចោទប្រកាន់ពីបទសញ្ចារកម្ម ការដឹកនាំពេស្យាចារ រូបភាព និងសម្ភារៈអាសអាភាស


 ករណីក្រុមជនជាតិចិនចំនួន ១០នាក់ ថតវិដេអូអាសអាភាស ត្រូវបានតំណាងអយ្យការបានបើកការស៊ើបសួររួច​ហើយ និង​ត្រូវចោទពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាសតាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមជម្រាបថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិចិនចំនួន ១០នាក់ ពាក់ព័ន្ធករណីឆបោក សញ្ចារកម្ម ផលិតចែកចាយរូបភាពវិដេអូអាស​អាភាសទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែតុលា ។ ចំណែកមនុស្សចំនួន ៣៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះវិញ។

មនុស្សចំនួន ៤៥នាក់ ដោយក្នុងនោះមានជនជាតិចិនចំនួន ៣៧នាក់ (ស្រី៣)និងជនជាតិខ្មែរចំនួន ៨នាក់ ត្រូវបាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែតុលា ត្រង់ចំណុចអគារ WowNow (ជាន់ទី ៨, ទី៩, ទី១០) លើផ្លូវ ៣១០ សង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះចុះថ្ងៃទី១០ ខែតុលាពាក់ព័ន្ធករណី ឆបោក សញ្ចារកម្ម ផលិតចែកចាយរូបភាព វិដេអូអាសអាភាស។ នាំខ្លួនជនសង្ស័យក្នុងរង្វង់កិច្ចប្រតិបត្តិការចំនួន ៤៥រូប ដកហូតសម្ភារៈ ឧបករណ៍អេឡិចត្រូនិចមួយចំនួន ក្នុងនោះរួមមាន ជនជាតិចិន ៤៥ នាក់(ស្រី៣នាក់) និងជនជាតិខ្មែរ ៨នាក(ស្រី៣)។ ឧបករណ៍ សម្ភារៈអេឡិចត្រូនិក និងកុំព្យូទ័រលើតុសម្រាប់កាត់តវិដេអូ មួយចំនួន ។ ឧបករណ៍ស៊ិចមួយចំនួន (លឹង្គជ័រ, ខ្នោះជ័រ, សម្ភារៈបម្រើថតស៊ិច) ស្រោមអនាម័យមួយចំនួន៕

Powered by Blogger.