លោក ចូ បៃដិន ទៅទស្សនកិច្ចប្រទេសអ៉ីស្រាអែល កំឡុងពេល ដែលអ៉ីស្រាអែល មានបញ្ហាជាមួយក្រុមហាម៉ាស
យោងតាមសារព័ត៌មាន CNN បានផ្សាយថា លោក ចូ បៃដិន បានទៅដល់ទីក្រុង Tel-Aviv ប្រទេសអ៉ីស្រាអែល សម្រាប់ដំណើរទស្សនកិច្ច ដែលមានហានិភ័យខ្ពស់ ស្របពេលដែលមានការតវ៉ាជាច្រើន បន្ទាប់ពីមានការបំផ្ទុះមន្ទីរពេទ្យមួយកន្លែងនៅតំបន់ហ្គាហ្សា មុនពេលការមកដល់របស់លោក ខណៈក្រុមមន្ត្រីនៃប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន កំពុងឆ្លើយដាក់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារខាងលើនេះ។
ការមកដល់របស់លោក បៃដិន នាពេលនេះ គឺជាការបង្ហាញជាសាធារណៈដ៏ខ្លាំងក្លាបំផុតរបស់លោក ចំពោះការគាំទ្រដល់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស ដែលបានធ្វើឱ្យប្រជាជនអ៊ីស្រាអែល ១,៤០០នាក់ និងជនជាតិអាមេរិករាប់សិបនាក់បានស្លាប់។
ទន្ទឹមនោះក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៣,០០០នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម។
សូមជម្រាបថា ប្រទេសអ៉ីស្រាអែល កំពុងតែជួបប្រទះនឹងការវាយប្រហារដោយដោយក្រុមហាម៉ាស និងកំពុងសងសឹកទៅលើតំបន់ហ្គាហ្សាក្នុងប្រទេសប៉ាឡេស្ទីន ដោយបណ្ដាលឲ្យប្រជាជននៃប្រទេសទាំង២ ស្លាប់ និងរងរបួសរាប់ពាន់នាក់ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
Post a Comment