គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ស្នើសុំដល់លោកជំទាវហ៊ុន ស៊ីណាត អ្នកម្ដាយចិត្តធម៌ជួយអន្តរាគមន៍ វគ្គ៧

 

ផ្សាយចេញនៅថ្ងៃទី 31 ខែតុលាឆ្នាំ 2023

ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយខេត្តកណ្ដាលនៅចំណុចគីឡូម៉ែត្រលេខ 25 -26 ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន 2 នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយតាំងពីវគ្គ ១ រហូតដល់វគ្គ ៦ ទោះបី acu ធ្វើលិខិតអញ្ជើញឲ្យអធិការស្រុកកៀនស្វាយនិងបក្សពួកចំនួន 3 នាក់ចូលខ្លួនទៅឆ្លើយបំភ្លឺ ក្នុងករណីពុករលួយ យូរតាមពាក្យបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ និងវត្ថុតាងមួយចំនួនដែលអធិការស្រុកកៀនស្វាយលោកព្រំ សំណាង ដោះលែងជនសង្ស័យឲ្យនៅក្រៅសម្លាញ់ច្បាប់។

តែទោះជាយ៉ាងណាក្តី ក្រុមគ្រួសារជនរងគ្រោះទទួចស្នើសុំដល់អង្គភាពអ្នកសារព័ត៌មានយើង ដើម្បីឲ្យជួយផ្សព្វផ្សាយបន្ត ជូនដំណឹងទៅសម្ដេចឯកឧត្តមលោកជំទាវ ដែលជាមន្ត្រីនៃស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាបនិងយល់ដឹងទាក់ទិនទៅនឹងរឿងមន្ត្រីពុករលួយអនុវត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ។

យ៉ាងណាមិញបន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានឃ្លីបវីដេអូ របស់ក្រុមគ្រួសារជនរងគ្រោះ ស្នើសុំលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត សូមមេត្តាជួយអន្តរាគមន៍ចំពោះក្រុមគ្រួសារជនរងគ្រោះដែលរងនៅភាពអយុត្តិធម៌ជាងមួយឆ្នាំមកហើយ នៅតែរក្សាខ្ញុំស្ងៀមស្ងាត់ឬសំណុំរឿងនោះបានជ្រុះបាត់នៅក្នុង សាលាដំបូងខេត្តកណ្ដាលបាត់ទៅហើយ។

ដំណើររឿងនៃគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីលោកអធិការ ស្រុកកៀនស្វាយបានដោះលែងជនសង្ស័យ ឱ្យនៅក្រៅសំណាញ់ច្បាប់លោកព្រំសំណាង បានយកលុយ មកឱ្យជនរងគ្រោះចំនួន 4 លានរៀល ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមិនទទួលឡើយ។

នៅក្នុងថ្ងៃគ្រួសារជនរងគ្រោះដែលកំពុងធ្វើបុណ្យ សពដែលបានស្លាប់បាត់បង់ជីវិតគាត់ស្នើសុំទៅជនសង្ស័យសមលុយត្រឹមតែ 4.000 ដុល្លារតែប៉ុណ្ណោះក្នុងការធ្វើបុណ្យឧទ្ទិសមគ្គផលកុសល ទៅអ្នកដែលបានស្លាប់បាត់បង់ជីវិត តែនោះអធិការស្រុកកៀនស្វាយប្រគល់ឲ្យតែបួនលានរៀលមានន័យថាសាកសពមួយទទួលបានត្រឹមតែ 2 លានរៀលតែប៉ុណ្ណោះ នេះបើយោងតាមសម្ដីរបស់ក្រុមគ្រួសារជនរងគ្រោះដែលបានធ្វើបទសម្ភាសន៍ជាមួយអង្គភាពអ្នកសារព័ត៌មានយើង។

សេចក្តីសង្ឃឹមចុងក្រោយនៃគ្រួសារជនរងគ្រោះ សូមឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលមានដូចជា 

-ស្ថាប័នប្រឆាំងនឹងអំពើពុករលួយ

 -ស្ថាប័នក្រសួងមហាផ្ទៃ 

-រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

-ជាពិសេសទៅទៀតនោះគឺលោកជំទាវម៉ែ ចិត្តធម៌ ហ៊ុនស៊ីណាតសូមមេត្តាដោយក្តីអនុគ្រោះ ជួយអន្តរាគមន៍ និងរឿងអយុត្តិធម៌មួយនេះផង យោងតាមវីដេអូដែលជនរងគ្រោះបានផ្ដល់មកឲ្យអ្នកសារព័ត៌មានយើង។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។




















Powered by Blogger.