ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍បទខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ជា។ យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍អោយដឹងថា៖លទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៣ វិស័យអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ គិតត្រឹមឆ្នាំ២០២៣- ផ្លូវជនបទចំនួន ២,០៦៩ខ្សែប្រវែង៣,២២៧,៥៨២ម៉ែត្រ(កៅស៊ូ ១ជាន់ ៤៧,៩០៨ម៉ែត្រ,កៅស៊ូ ២ជាន់ ៣៨២,១៦០ម៉ែត្រ និងបេតុង ១១៩,០៨៧ម៉ែត្រ)- អត្រាគ្របដណ្តប់អនាម័យ៥២% (បង្គន់អនាម័យគ្រួសារ១៤៥,៦៩៨ បង្គន់អនាម័យសាធារ

ណៈ ៩៦៥ខ្នង) អត្រាគ្របដណ្តប់ការប្រើប្រាស់ទឹកស្អាត ៦២.៨% ប្រព័ន្ធចែកចាយទឹកតាមបំពង់ទុយយោក្នុងនោះមានស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតជាដើម។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការសសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលតែងតែបានជួយធ្វើជាសេនាធិការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន និងក៏បានជួយជួសជុលផ្លូវលំ ដែលមានផលប៉ះពាល់ដោយទឹកជំនន់ជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានសំណូមពរទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមជួយបន្តការគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ទៅលើ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យនេះជាបន្ត។

ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដូចខាងក្រោម ១,បន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទ ប្រកបដោយក្រមសីលធម៍ល្អ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចៈកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

២,សហការឲ្យបានល្អជាមួយបណ្តាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

៣,ពង្រឹងវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន វាយតម្លៃ និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាស ៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល។

៥,ត្រូវបង្កើតឲ្យមានអ្នកនាំពាក្យរបស់មន្ទីរដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឲ្យបានទូលំទូលាយដល់សាធារណជនផងដែរ៕


























Powered by Blogger.