ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព។
ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តក្នុងការស្វែងរកប្រភពហិរញ្ញប្បទានបៃតង (green finance) ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លោកស្រី Kim Shomi ២៣ តុលា ២០២៣
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
Post a Comment