កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ក្នុងចំណោមបក្សពួក ១២នាក់ ដែលបានដេញវាយគ្នាក្នុងមូលដ្ឋានក្រុងស្វាយរៀង



ស្វាយរៀង÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី ក្នុងពេលដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កំពុងចេញល្បាត ចល័ត នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង ក៏បានជួបជាមួយក្រុមក្មេងទំនើងមួយក្រុម កំពុងជិះម៉ូតូដេញវាយគ្នា នៅចំណុចភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយក្នុងដៃប្រដាប់ដោយដែកដងឆ័ត្រធំ(មានចុងស្រួច) ពេលឃើញសមត្ថកិច្ចយើង ក៏បានផ្តួលម៉ូតូ និងរត់គេចខ្លួនបាត់អស់។ 

រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានកំណត់អត្តសញ្ញាណក្រុមក្មេងទំនើង ព្រមទាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួនបាន ០១នាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ក្នុងចំណោមបក្សពួក ១២នាក់ ដើម្បីយកមកសាកសួរព័ត៌មាន។ ក្មេងទំនើងម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពដេញវាយគ្នា ក្នុងមូលដ្ឋានក្រុងស្វាយរៀងប្រាកដមែន។ 

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងបន្តនីតិវិធី និងធ្វើការស្រាវជ្រាវ បង្ក្រាបក្មេងទំនើងដទៃទៀត ។

សូមបញ្ជាក់ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ណាមួយ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤/២៤ម៉ោង មានដូចខាងក្រោម:

-ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង: 0977780007

-អធិការដ្ឋាននគរបាលក្រុងស្វាយរៀង: 0977780085

-អធិការដ្ឋាននគរបាលក្រុងបាវិត: 0977780086

-អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ: 0977780087

-អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍: 0977780088

-អធិការដ្ឋាននគរបាលស្រុកស្វាយទាប: 0977780089

-អធិការដ្ឋាននគរបាលស្រុករំដួល: 0977780090

-អធិការដ្ឋាននគរបាលស្រុកចន្ទ្រា: 0977780091

-អធិការដ្ឋាននគរបាលស្រុករមាសហែក: 0977780092







Powered by Blogger.