បែកធ្លាយរឿងលោកអធិការរងម្នាក់នៅស្រុកកៀនស្វាយ បើកបរមិនប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់ តើក្រសួង មហាផ្ទៃ យល់យ៉ាងណា? វគ្គ១

ផ្សារចេញទៅថ្ងៃទី 10 ខែតុលាឆ្នាំ 2023


យោងសំណុំរឿងព្រហ្មទណ្ឌលេខៈ១១២៤អកចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២

ដីកាកោះ យើង ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

 អញ្ជើញឈ្មោះប៉ា ច័ន្ទវិសាល ភេទប្រុស អាយុ ៣៩ ជាតិខ្មែរ មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ឲ្យចូលទៅកាន់សាលាដំបូងខេត្តកណ្តាល (បន្ទប់ ត) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បី មកសាកសួរ

ពីដំណើររឿងៈបើកបរដោយធ្វេសប្រហែសន្ធិច្ចាមិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗ ដែលទាក់ទិន និងរឿងខាងលើមកជាមួយផងប្រសិនបើមាន ។

ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កណ្តាល ថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២២ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ហេងផល្លា ។

ករណីខាងលើនេះអង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ថា លោក ប៉ា ច័ន្ទវិសាល កាលនៅជាអនុផ្នែកស្រុកកៀនស្វាយ បានបើកបររថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកឱ្យអ្នកដទៃស្លាប់បាត់បង់ជីវិត យោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។

បន្ទាប់ពីបានបុកគេស្លាប់លោកប៉ា ច័ន្ទវិសាល បានឡើងតំណែងជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ នៅក្នុងពេលបច្ចុប្បន្ននេះ។

តើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានជ្រាបរឿងនេះទេ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដឹងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ មច្ចុរាជ


Powered by Blogger.