ប្រជាពលរដ្ឋចំនួន ៦២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា នាំយកអំណោយចែកជូន
(បន្ទាយមានជ័យ) លោក កែ សួន សុភាព ប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមានគ្រឿង ឧបភោគ-បរិភោគ ថ្នាំសង្កូវ ចែកជូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ព្រះពន្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ចំនួន៦២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ដើម្បីជួយសម្រួលដល់ជីវភាពក្នុងគ្រាលំបាក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសចុះសួរសុខទុក្ខលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក ខេត្ត ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាព ដោយទទួលទានអាហារឱ្យបានត្រឹមត្រូវ ហូបទឹកដាំឆ្អិនល្អ រក្សាអនាម័យ និងត្រូវគេងក្នុងមុងជានិច្ច ពិសេសត្រូវមានការប្រុងប្រយត្ន័ចំពោះក្មេងតូចៗកុំឱ្យលេងទឹក ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
Post a Comment