ឧក្រិដ្ឋជនឆ្លងភព ផលិតគ្រឿងញៀន ជនជាតិវៀតណាមចំនួន 3 នាក់ តើតុលាការខេត្តកណ្ដាលកាត់ក្តីយ៉ាងម៉េច?វគ្គ១

ផ្សាយចេញនៅថ្ងៃទី 5 ខែតុលាឆ្នាំ 2023

ខេត្តកណ្ដាល សេចក្តីប្រកាសពត៌មាន! របស់ប្រជាជាតិស្រឡាញ់សន្តិភាពនៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១

រុក្ខវិថីនាងនួន ម្តុំសហគ្រាសផលិតគ្រឿងញៀនលេខ D11 ២. រូបថតអនុស្សារីយ៍ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ INDOSIAR

. របាយការណ៍របស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះថ្ងៃពុធ ១០រោច ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៣ គោរពជូន ថ្នាក់ដឹកនាំនគរបាលខេត្ត!

សកម្មភាពនគរបាលខេត្តកណ្តាលនិងនគរបាលស្រុកកៀនស្វាយបង្ក្រាបបទល្មើសផលិតគ្រឿងញៀន តាមបណ្ដោយ ផ្លូវជាតិលេខ ១ ក្នុងបុរីផ្លាហ្សា រុក្ខវិថី នាងនួន ផ្ទះលេខ D11 រួមមានរូបថតជាសន្លឹកនិង ជាវីដេអូ ក្នុងការប្រព្រឹត្តិបទល្មើសជាកស្ដែង ការចាប់យកនិងដកហូតវត្ថុតាងជាក់ស្ដែង

សកម្មភាពវីដេអូបញ្ជួនជាជនសង្ស័យទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលនិងដីកាបង្គាប់ឲ្យឃុំខ្លួន (xxx) !

យោងតាមឯកសារខាងលើមេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់ដែលត្រូវបានចាប់ខ្លួន តើតុលាការខេត្តកណ្ដាលកាត់ទោសយ៉ាងណាវិញ?

បើយោងតាមសេចក្តីសម្រេចរបស់តុលាការ កាត់ទោសមេឧក្រិដ្ឋជន ជនជាតិឡាវត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត   តើជនជាតិវៀតណាមទាំងបីរូបនេះ ទាំងដឹកជញ្ជូននិងផលិតគ្រឿងញៀន តើតុលាការត្រូវកាត់ទោសបែបណា  មិនតែប៉ុណ្ណោះជនជាតិវៀតណាមដែលមានប៉ាស្ព័រជាសញ្ជាតិខ្មែរដែលហៅថាលិខិតឆ្លងដែនខ្មែរ តើស្ថាប័នមួយណាជាអ្នកទទួលខុសត្រូវ។

សូមរំលឹកផងដែរថាឧក្រិដ្ឋជនឆ្លងភពដែលជាជនជាតិវៀតណាម 3 រូបនេះ  ត្រូវមានទោសទាន់បែបណា  សូមថ្នាក់ដឹកនាំមេត្តាពិនិត្យសារឡើងវិញ  វត្ថុតាងបទល្មើសជាក់ស្ដែងមានពេញដៃតែអ្វីដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត  ពេលទៅដល់ដៃតុលាការស្រាប់តែជ្រុះតាមផ្លូវបាត់អស់។

យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់  បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់លោព្រំ សំណាង កអធិការស្រុកកៀនស្វាយ  ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាមបីនាក់  ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែទៅជារឿងព្រហ្មទណ្ឌទៅវិញ។

តើវាំងនន្តខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ  របស់ជនជាតិវៀតណាម នៅតែរក្សាភាពស្ងៀមស្ងាត់យ៉ាងនេះឬ? 

នីតិកាលទី 7 ឆ្នាំ 2023  អង្គភាពអ្នកសារព័ត៌មានយើង សូមផ្ញើ ការនឹករលឹកដល់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្ដាល តើគិតយ៉ាងណាវិញ

អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនជាតិវៀតណាមដែលជាមេខ្មោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។

ជាពិសេសទៅទៀតនោះសូមគោរពជូនដល់ឯកឧត្តម  នេត សាវឿន.ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិបង្រ្កាបបទល្មើសគ្រឿងញៀន  សូមមេត្តាចាត់ប្រធានការចំពោះមន្ត្រីពុករលួយមួយចំនួន ដែលធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ  ដែលមានសម្ដេចអធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




























Powered by Blogger.