តើក្រសួងមហាផ្ទៃយល់យ៉ាងណាចំពោះមន្ត្រីនគរបាលល្មើសបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ វគ្គ៦

ផ្សាយចេញនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលការពឹងពាក់ពីក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត 

នៅបណ្ដាផ្លូវជាតិលេខ ១គីឡូម៉ែត្រលេខ 25 ទៅ 26 ភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាលដែលបណ្ដាលឲ្យបុរសពីរនាក់ត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ ដល់ពេលនេះអស់រយៈពេលជាងមួយឆ្នាំមកហើយដែលជនរងគ្រោះកំពុងទន្ទឹងរង់ចាំ ដំណោះស្រាយនិងការសម្រេចរបស់ឯកឧត្តមព្រះរាជអាជ្ញា សាលាដំបូងខេត្តកណ្ដាល តែប្រហែលជាជ្រុះឯកសារបាត់សូន្យឈឹងតែម្ដង ចំណែកជនបង្កររស់នៅក្រៅសម្លាញ់ច្បាប់ តើយុត្តិធម៌នៅឯណា តើប្រជាពលរដ្ឋរស់រំពឹងអ្វី  បើអ្នកអនុវត្តច្បាប់នៅតែព្រងើយកន្តើយបែបនេះ ។

កំហុសឆ្គងដែលមន្ត្រីនគរបាល ស្រុកកៀនស្វាយគឺដោះលែងជនបង្កឲ្យនៅក្រៅសម្លាញ់ច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង ចំណុចនេះគឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិដែលជាស្ថាប័នកំពូល  តើបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិបង្កើតមកដើម្បីអ្វី  ? ប្រជាពលរដ្ឋទូទាំងនគរទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែគោរពនិងប្រតិបត្តិ  តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជានិច្ច តែអ្វីដែលជាចំណុចក្តៅនៅពេលនេះ គឺមន្ត្រីដែលចេះដឹងយល់ពីច្បាប់ យកច្បាប់យកមកធ្វើជាមុខជំនួញ ភ្លេចតួនាទីថាខ្លួនគឺជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ។

ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាកុំមើលរំលងអី ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត គឺជារឿងអយុត្តិធម៌បំផុតសម្រាប់ប្រជាពលរដ្ឋជនស្លូតត្រង់ ។

ដោយឡែក បើយោង ក្រុមការងារហ្វេសប៊ុកឯកឧត្តមអភិសន្តិលេខ : ១៩១ កប ចុះថ្ងៃទី 16 ខែតុលាឆ្នាំ 2023 នៅគណនីហ្វេសប៊ុក ឈ្មោះ Sokleap Cheap សូមគោរពឯកឧត្តមពូ ជួយពិនិត្យមើលលោកមេប៉ុស្តិ៍ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ពូកែបិទបាំងការពិតមិនឲ្យថ្នាក់លើដឹងរឿងផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ពិសេសរឿង គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីនៅចំណុច ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល គឺមានន័យថាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃយកចិត្តទុកដាក់បំផុតមកលើប្រជាពលរដ្ឋ ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយជាច្រើនអង្គភាព  ក្នុងការជូនដំណឹងទៅដល់ប្រមុខថ្នាក់ដឹកនាំ ក្នុងការស្នើសុំឲ្យជួយរកយុត្តិធម៌ជូនជនរងគ្រោះផង អង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយតាំងតែវគ្គ ១រហូតមកដល់ពេលនេះដល់វគ្គ ៦ ហើយ រីឯជនរងគ្រោះ មិនទាន់ទទួលរបាយការណ៍ណាមួយដែលបញ្ជាក់ថាថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយនោះទេ ចំណែកជនសង្ស័យរស់នៅក្រៅសម្លាញ់ច្បាប់  នេះជាហេតុផលដែលប្រជាពលរដ្ឋទប់ទឹកភ្នែកមិនបាន។

នីតិកាលទី ៧ ឆ្នាំ ២០២៣ អង្គភាពអ្នកសារព័ត៌មានយើងមានតែការស្នើសុំតាមរយៈផ្សព្វផ្សាយព័ត៌មានជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់វិធានការចំពោះមន្ត្រីមួយចំនួនដែលល្មើសនិងបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ធ្វើឱ្យគ្រួសារជនរងគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទទួលស្នើសុំ ដល់ឯកឧត្តមអភិសន្តិ ជួយអន្តរាគមន៍និងចាត់វិធានការ ចំពោះមន្ត្រី គ្រាប់ល្ពៅ ដែលធ្វើឲ្យប៉ះពាល់កេតនាម ជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋល្អៗដទៃទៀត ដោយក្តីអនុគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាអន្តរាគមន៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ពីរនាក់កំពុងរោងភាពអយុត្តិធម៌ នៅសាលាដំបូង ខេត្តកណ្ដាល។




តែទោះយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.