រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបឯកឧត្តម Sun Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានទទួលជួបឯកឧត្តម Sun Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក ៣ នៅទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ ភាគីទាំងពីរបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើផ្នែកព័ត៌មាននិងការផ្សព្វផ្សាយដែលមាននិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់មានភាពទូលំទូលាយថែមទៀត។

Powered by Blogger.