មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសរុស្ស៊ី ដែលមានអមដំណើរដោយមន្ត្រីឧស្សាហកម្មអាវុធកំពូល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសរុស្ស៊ី តាមរថភ្លើងឯកជនរបស់លោក ដោយនៅក្នុងរូបថតគេសង្កេតឃើញមានអមដំណើរដោយមន្ត្រីឧស្សាហកម្មអាវុធកំពូលៗ អ្នកការទូត និងមេបញ្ជាការយោធាផ្សេងទៀត ដើម្បីទៅប្រជុំជាមួយលោកប្រធានាធិបតី Vladimir Putin។
# ប្រភព Reuters News
Post a Comment