កាស៊ីណូ galaxy ជ្រៃធំពិតជាមានខ្នងបង្អែកដ៏រឹងមាំ ទោះជាឆ្នាំងបាយរបស់មន្ត្រីគ្រាប់ល្ពៅ វគ្គ២

 

ផ្សាយចេញនៅថ្ងៃទី ១១ខែ កញ្ញាឆ្នាំ២០២៣

ខេត្តកណ្ដាល   កាស៊ីណូ galaxy ជ្រៃធំមានទីតាំងស្ថិតនៅភូមិជ្រៃធំសង្កាត់សំពៅពូនក្រុងសំពៅពូនខេត្តកណ្ដាល បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ  ឬក៏ត្រូវថ្នាំសណ្ដំអស់ទៅហើយ។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

កាស៊ីណូ galaxyជ្រៃធំ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ ជាពិសេសទៅទៀតនោះច្បាប់ក្នុងការបើកកាស៊ីណូគឺសម្រាប់តែជនបរទេសតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ។

ប្រជាពលរដ្ឋនិងអង្គការសង្គមជាស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តម សេនីយ៍.ទោ ឈឿន សុចិត្ត .ស្នងការនគរបាលខេត្តកណ្ដាល   មានចំណាត់ការយ៉ាងណាវិញ  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូ galaxy ជ្រៃធំ ដែលបើកលេងល្បែងខុសច្បាប់  បានដែរឬទេ 

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់វិធានការ យ៉ាងហ្នឹងម៉ាត់ចំពោះមន្ត្រីក្រោមឱវាទ

អង្គភាព  CHRTV  online  និងអង្គភាពគេហទំព័រផ្សេងៗទៀតដែលបានផ្សព្វផ្សាយក្រសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្នើសុំយ៉ាងម៉ឺងម៉ាត់ ទៅឯកឧត្តម អភិសន្តិបណ្ឌិតសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាលុបបំបាត់ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយក្តីអនុគ្រោះ និងដោយការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។








Powered by Blogger.