ល្បែងប្រជាប្រិយសម័យបុរាណរីកដូចផ្សិតនៅក្នុងកាស៊ីណូ galaxy ជ្រៃធំដោយមិនរំខានដែលសមត្ថកិច្ច វគ្គ១

 ផ្សាយចេញនៅថ្ងៃទី ៨ខែ កញ្ញាឆ្នាំ២០២៣



ក្រុងសំពៅលូន:  និតិកាលទី ៧ឆ្នាំ ២០២៣  កាស៊ីណូ galaxy មានទីតាំងស្ថិតនៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ  ឬក៏ត្រូវថ្នាំសណ្ដំអស់ទៅហើយ។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។


កាស៊ីណូ galaxy ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ ជាពិសេសទៅទៀតនោះច្បាប់ក្នុងការបើកកាស៊ីណូគឺសម្រាប់តែជនបរទេសតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ។

ប្រជាពលរដ្ឋរស់នៅភូមិជ្រៃធំ ក៏ដូចជាក្រុមការងារអ្នកសារព័ត៌មាន សូមសំណូមពរលោកឧត្តមសេនីយ៍.ទោ ឈឿន សុចិត្ត .ស្នងការនគរបាលខេត្តកណ្ដាល  មេត្តាចិត្តធានការចំពោះបនល្បែងខុសច្បាប់ដោយក្តីអនុគ្រោះ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូ galaxy ជ្រៃធំ ដែលបើកលេងល្បែងខុសច្បាប់  ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋអរគុណសន្តិភាព

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ទទួលស្នើសុំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់វិធានការចំពោះម្ចាស់កាស៊ីណូ galaxy ជ្រៃធំ ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។


Powered by Blogger.