CPL៖ ព្រៃវែង និង វិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ សប្តាហ៍ទី៤
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ជប់ការប្រកួតសប្តាហ៍ទី៤ ហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា គ្រាប់បាល់សរុបកើនដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ ក្នុងសប្តាហ៍ទី៤។
ខាងក្រោមនេះជាចំនួនគ្រាប់បាល់តាមក្រុមនីមួយៗរកបាន ៖
១. ព្រៃវែង រកបាន ១២គ្រាប់
២. វិសាខា រកបាន ១២គ្រាប់
៣. បឹងកេត រកបាន ១០គ្រាប់
៤. ណាហ្គាវើលដ៍ រកបាន ៨គ្រាប់
៥. ព្រះខ័នរាជស្វាយរៀង រកបាន ៧គ្រាប់
៦. ភ្នំពេញក្រោន រកបាន ៧គ្រាប់
៧. កងយោធពលខេមរភូមិន្ទ រកបាន ៤គ្រាប់
៨. អង្គរថាយហ្គឺរ រកបាន ៣គ្រាប់
៩. អាយ អេស អាយ ដង្កោរសែនជ័យ រកបាន ២គ្រាប់
១០. គិរីវង់សុខសែនជ័យ រកបាន ២គ្រាប់។
សូមជម្រាបថា លីគកំពូលកម្ពុជា នឹងត្រូវសម្រាករយៈពេល២សប្តាហ៍ ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិប្រមូលផ្តុំ ប្រកួតមិត្តភាពដក់ស្រងបច្ចេកទេស ត្រៀមសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ដែលខិតជិតមកដល់ ហើយនឹងវិលត្រលប់មកវិញនៅថ្ងៃទី១៦ ខែកញ្ញា ។
Post a Comment