អ្នកគាំទ្រជាង៣ម៉ឺននាក់ចូលទស្សនាប្រកួត CPL នៅ១០កីឡដ្ឋាន ខណៈ Smart RSN ទទួលភ្ញៀវច្រើនជាងគេ
ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៤ហើយ ខណ:នៅកីឡដ្ឋាន Smart RSN មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេ លេងបាន ២ប្រកួត មានចំនួន ៦២៦៥នាក់ លេខ២ កីឡដ្ឋានខេត្តស្វាយរៀង ២ប្រកួត ៥៨៨៥នាក់។
កីឡដ្ឋានទាំង១០នៅលីគកំពូលកម្ពុជា មានអ្នកគាំទ្រសរុប ៣៣៨០៥នាក់ ក្នុងចំណោម២០ប្រកួត ត្រឹមសប្ដាហ៍ទី៤៖
-កីឡដ្ឋាន Smart RSN លេងបាន ២ប្រកួត មានចំនួន ៦២៦៥នាក់
-កីឡដ្ឋានខេត្តស្វាយរៀង លេងបាន ២ប្រកួត មានចំនួន ៥៨៨៥នាក់
-កីឡដ្ឋាន AIA Stadium, KMH Park លេងបាន ៣ប្រកួត មានចំនួន ៥០៥៦នាក់
-ពហុកីឡដ្ឋានជាតិ លេងបាន ២ប្រកួត មានចំនួន ៤០១៥នាក់
-កីឡដ្ឋានព្រីនស៍ លេងបាន ២ប្រកួត មានចំនួន ៣២០៧នាក់
-កីឡដ្ឋានហនុមាន លេងបាន ២ប្រកួត មានចំនួន ២៥៧៩នាក់
-កីឡដ្ឋានខេត្តព្រៃវែង លេងបាន ២ប្រកួត មានចំនួន ២៣៣០នាក់
-កីឡដ្ឋានខេត្តកំពង់ស្ពឺ លេងបាន ២ប្រកួត មានចំនួន ២២៧២នាក់
-កីឡដ្ឋានគិរីវង់សុខសែនជ័យ លេងបាន ២ប្រកួត មានចំនួន ១២៦៥នាក់
-កីឡដ្ឋានស្តាតចាស់ ១ប្រកួត មានចំនួន ៩៣១នាក់៕
Post a Comment