ឈ្មួញឈើដុះស្លែឈ្មោះ រិទ្ធ ប្រចាំខេត្តមណ្ឌលគីរី ចាប់ផ្តើមកក្រើកសារជាថ្មីទៀតហើយ តាមច្រកទ្វេភាគីណាំលានិងច្រកដាក់ដាំ ទាំងថ្ងៃទាំងយប់,,,
ខេត្តមណ្ឌលគីរី ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី សង្ស័យគ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេទើបបណ្តោយឲ្យឈ្មួញ ឈ្មោះ រិទ្ធ និងបក្សពួក ធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជួនចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់
ព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយតាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីព្រំដែនណាំលា ច្រកដាក់ដាំ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់បានសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ1 ពីចំណុចស្រែប៊ូម ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ចេញទៅស្រុកយួន តាមច្រកណាំលា យ៉ាងគំហុកសកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន
ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនដាក់ដាំ ស្រុកអូររាំង កំពុងរងការរិះគន់ថា សម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងត្ត្រជាក់ចិត្
ប្រភពពីមន្ត្រីនៅច្រកណាំលា បានឲ្យដឹងទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគឃ្លើននៅពេលនេះគឺឈ្មួញឈ្មោះ រិទ្ធ និងគូរកនរបស់ឈ្មួញ ដែលសុទ្ធតែជាឈ្មួញមានខ្នងបង្អែករឹងមាំ
ទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនណាំលាទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីយួន តាមអំពើចិត្តបានដែរប្រជាសហគមន៍ក៍ដូចជាប្រជាពលរដ្ឋ ក្នុងភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញ៉ែក អំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះ រិទ្ធ និងបក្សពួកឈ្មួញជាក់ជាពុំខាន់៕
Post a Comment