ចយ ហូថេល បង្កប់ល្បែងបៀរចិន និងបាញ់ត្រីនិងល្បែងជាច្រើនប្រភេទកាសុីណូ ទីតាំងទល់មុខផ្សារអូឡាំព្យាលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប វគ្គ១
រាជធានីភ្នំពេញ៖ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
ល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សរចិនចយ ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
មហាជន និងអង្គការសង្គមស៊ីវិលសង្ឃឹមអាជ្ញាធរពាក់ក្នុងខណ្ឌ៧មករានិងយកចិត្តទុកខ្ពស់ក្នុងការចុះសង្កេតនិងបង្ក្រាបបានទាន់ពេល។
ទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លី អន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។
ចៀសវាងចម្ងល់មន្ទិលពីមហាជនជាច្រើនលើកឡើងថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា គួរតែមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបស្រាវជ្រាវទីតាំងខាងលើនេះ ផងទាន
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តមសម្ដីទោ ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញចាត់វិធានការចុះបង្ក្រាបដែលឬទេ
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការឆ្លើយតបគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។
Post a Comment