ក្រសួងការបរទេស និងក្រសួងយុត្តិធម៌ពិភាក្សា រិះរកវិធីដោះស្រាយ ជួយសម្រួល ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ទទួលបាន ព្រឹត្តិបត្រថ្កោលទោស តាមការចាំបាច់
ក្រសួងការបរទេស និងក្រសួងយុត្តិធម៌ពិភាក្សា រិះរកវិធីដោះស្រាយ ជួយសម្រួល ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ទទួលបាន ព្រឹត្តិបត្រថ្កោលទោស តាមការចាំបាច់
ស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងយោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ បានទទួលជួបគណៈប្រតិភូក្រសួងយុត្តិធម៌ដឹកនាំដោយ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ដើម្បីពិភាក្សា រិះរកវិធីដោះស្រាយ ជួយសម្រួល ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ទទួលបាន ព្រឹត្តិបត្រថ្កោលទោស តាមការចាំបាច់។
Post a Comment