ចំណតបេនឡាន គេព័ទ្ធរបងមិនឲ្យអាជីវករចូលលក់ យកធ្វើជាកម្មសិទ្ធផ្តាច់មុខទោះបីមានចំណារបស់សម្តេចតេជោ ហ៊ុនសែន មិនឲ្យរុះរើក៏ដោយ វគ្គ១

ខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះមានក្រុមជាង១ក្រុមមិនដឹងមកពីណាប្រដាប់ទៅដោយដែកទីប ដឹកទាំងឡានៗមកហ៊ុំរបងព័ទ្ធជុំវិញបេនឡានថ្មីយ៉ាងញ៉ាប់ដៃញាប់ជើងបញ្ជាដោយមនុស្សមានឥទ្ធិពលម្នាក់ ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្តាច់មុខ បើទោះបីជាបេនឡានទាំង២នោះមានចំណារបស់សម្តេចតេជោ ហ៊ុនសែន មិនឲ្យរុះរើយ៉ាងណាក៏ដោយ។

 គួរបញ្ជាក់ផងដែរថា បេនឡានចាស់ដែលបន្សល់ទុកតាំងពីជំនាន់បារាំងនៅចំកណ្តាលបេះដូងខេត្តបន្ទាយមានជ័យជិត១០០ឆ្នាំបេនឡាននេះវាស្មើរទៅនិងវត្ថុបូរាណមួយហើយចំណែកបេនឡានថ្មី វិញគេសាងសង់ជិត៣០ឆ្នាំមកហើយដែរ នៅខាងកើតបេនឡានចាស់ បេនឡានទាំង២នេះដែលស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័យ ខេត្តបន្ទាយមានជ័យ មនុស្សមានឥទ្ធិពលម្នាក់ កំពុងឲ្យកូនចៅហ៊ុំរបងព័ទ្ធជុំវិញយកធ្វើជាកម្មសិទ្ធផ្តាច់មុខហើយ មនុស្សមានឥទ្ធិពលនេះសំអាងថាបេនឡានទាំង២នេះវាបានដាច់អាណត្តិហើយប្រគល់ទៅឲ្យរដ្ឋបាលខេត្តកាន់កាប់ម្តង ។ 

បើតាមការអះអាងរបស់ឈ្មោះ ឈៀងគិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុនម្ចាស់ចំណតរថយន្តតូចធំទាំង២បានឲ្យដឹងថា តាមកិច្ចសន្យាធ្វើអាជីវកម្មភាសុីចំណតរថយន្តក្រុងតូចធំទាំង២ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០០៨ រវាងឈ្មោះ ឈៀងគិរីរ័ត្ន ជាមួយនិងមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ហើយបញ្ចប់សិទ្ធិ វិនិយោគប្រគល់ជូនសាលាខេត្តវិញនៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ការជួលតូបនិងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្តទាំង២និងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ជាកំហិត។

 លុះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ មានអាជីវករធ្វើអាជវកម្ម និងអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្តទាំង២ ជាច្រើនរយនាក់មានការជ្រួលច្របល់យ៉ាងខ្លាំង ម្នាក់ៗនាំគ្នានិយាយថា មិនចេញជាដាច់ខាតព្រោះម្នាក់ៗលក់ និងអ្នករត់តាក់សុីតពូជជិត៣០ឆ្នាំមកហើយ។

ពួកគាត់បានបញ្ចេញ លិខិត សជណ ២សន្លឹក ដែលមានន័យថា យោងតាមប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យសម្តេចបានបញ្ជាក់ថាមិនមានការដោះដូរចំណតរថយន្តក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យនោះឡើយ ដោយរក្សាទុកចំណតរថយន្តដែលសល់ពីសម័យបារាំងមួយនេះឲ្យប្រជាពលរដ្ឋប្រកបមុខរបរជាបន្តទៀត ព្រោះបេនឡានចាស់នេះតាំងជំនាន់បារាំងនៅចំកណ្តាលបេះដូងខេត្តបន្ទាយមានជ័យជិត១០០ឆ្នាំមកហើយបេនឡាននេះវាស្មើរទៅនិងវត្ថុបូរាណមួយហើយ និងយោងតាមលិខិតលេខ ១៣៥៣ សជណ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខ ៦២៧ សជណ ផល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លិខិតលេខចុះថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៦របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ចំណារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៦ យោងខាងលើទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមលុបចោលការដោះដូរទីតាំងចំណតរថយន្តក្នុងក្រុងសិរីសោភ័ណយកទៅដាក់កន្លែងផ្សេងជាដាច់ខាត ទោះបីបេនឡាននេះដាច់អាណត្តិក៏ដោយ ប្រគល់ទៅឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់ក៏ដោយរក្សាបេនឡានចាស់ ថ្មីនេះទុកនៅដដែល។

 អាជីវករ លក់ដូរក្នុងបេនឡាន និងអ្នករត់តាក់ស៊ីនទាំងអស់បាននាំគ្នានិយាយថាសែនសោកស្តាយជាទីបំផុតព្រោះបេនឡានចាស់នេះបានបន្សល់ទុកតាំងពីជំនាន់បារាំងនៅចំកណ្តាលបេះដូងខេត្តបន្ទាយមានជ័យជិត១០០ឆ្នាំមកហើយបេនឡាននេះវាស្មើរទៅនិងវត្ថុបូរាណមួយហើយ។ពួកគាត់ពុំដឹងថាអ្នកដែលបញ្ជាឲ្យក្រុមជាងកមហ៊ុំរបងព័ទ្ធជុំវិញបេនឡាននោះធំប៉ុណ្ណានោះទេ បើទោះបីមាន លិខិត សជណ ២សន្លឹក ដែលចេញដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៏ដោយក៏គេមិនខ្លាចដែរ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។





Powered by Blogger.