កាស៊ីណូ អាត់ប៊ិចស្ថិតនៅក្នុងក្រុងប៉ោយប៉ែត បញ្ឈប់បុគ្គលិកចំនួន ៤ នាក់ដោយគ្មានមូលហេតុ បែកធ្លាយបើកដៃឲ្យភ្ញៀវចូលលេង ភាគច្រើន ជាជនជាតិខ្មែរវគ្គ២

បន្ទាយមានជ័យ៖ កាស៊ីណូអាត់ប៊ិច : បុគ្គលិកដែលបម្រើការងារនៅកកាស៊ីណូ(អាត់ប៊ិច) ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ក្រោយពីបានបញ្ឈប់បុគ្គលិកជាជនជាតិខ្មែរចំនួន៣នាក់ នៅពេលបែកធ្លាយរឿងខ្ទេច។

យោងតាមបទ សម្ភាសន៍ អង្គភាពអ្នកសារព័ត៌មាន យើងជាមួយនឹង បុគ្គលិកកាស៊ីណូទ ចំនួន ៣នាក់ ដែលបម្រើការងារអស់រយៈពេល ៦ខែ នៅកាស៊ីណូ(អាត់ ប៊ិច) បានលើកឡើងថា: ពួកគាត់បានបម្រើការងារនៅក្នុងកាស៊ីណូ អាត់ប៊ិច បានទទួលប្រាក់ខែ ក្នុងមួយខែចំនួន ១១,០០០បាត បើកពីរវគ្គក្នុង ១៥ ថ្ងៃបើកម្ដង នេះបើយោងតាមសម្ដីប្អូនស្រីឈ្មោះទី១ លក្ខិណា បច្ចុប្បន្នភាពរស់នៅក្រុងប៉ោយប៉ែត ទី ២ឈ្មោះធារី ទី៣ឈ្មោះបូណា និងម្នាក់ទៀត មិនទាន់បានសម្ភាសន៍យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស តែផ្ទុយទៅវិញ កាស៊ីណូ អាត់ប៊ិច ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាននសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយ មានជ័យ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យទៅវិញ គោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតសំណូមពរដល់លោក អធិការ ក្រុងប៉ោយប៉ែត សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតផងទានអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ មច្ចុរាជ



Powered by Blogger.