លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុង

 នៅរសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

 លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលក្របខណ្ឌថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ កម្លាំងនគរបាលក្របខណ្ឌថ្មីទាំង៨៦រូប នឹងត្រូវបែងចែកឲ្យទៅបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ និង អធិការដ្ឋាននគរបាលក្រុងសំពៅពូន។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តល់អនុសាសន៍ឲ្យកងកម្លាំងថ្មី ពេលបម្រើការងារត្រូវប្រកាន់ភ្ជាប់នូវវិន័យរបស់កងកម្លាំង ពិសេសបទបញ្ជា០០៦ គោរពតាមឋានានុក្រម និងបំពេញភារកិច្ចឲ្យត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ។







Powered by Blogger.