អាជ្ញាធរជាតិ ទទួលបន្ទុក​កិច្ចការព្រំដែន ប្រកាស​ថា ព្រែកកំពង់ស្នាយ នៅខេត្ត​ស្វាយរៀង មិនបានបាត់បង់ទៅខាង​វៀតណាមទេ

 ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្ត្រៃយ៍​នៃអាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការព្រំដែន បានប្រកាស​បំភ្លឺ និងបញ្ជាក់សាធារណជន​ជាតិ-អន្តរជាតិ និងជនរួមជាតិថា ព្រែកកំពង់ស្នាយ ស្ថិតក្នុងស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មិនបានបាត់បង់​ទៅខាងវៀតណាម ក្រោយ​បោះបង្គោលកំណត់ព្រំដែន​នោះទេ​។

សេចក្តីប្រកាស បានបញ្ជាក់ថា ទោះបីជាបង្គោលព្រំដែន ចំនួន ៣ ( បង្គោលព្រំដែនបំពេញបន្ថែម លេខ ២២៩/១១ (១) បង្គោលលេខ ២២៩/១១ (២) និង២២៩/១១ (៣) ) ត្រូវបានបោះនៅលើ​ច្រាំង​ព្រែក នៃភាគីទាំងពីរ កម្ពុជា-វៀតណាម​ក៏ដោយ ក៏ខ្សែបន្ទាត់​ព្រំដែន​ ដើរតាមពាក់កណ្តាលព្រែក​កំពង់ស្នាយដដែល។ ពោលគឺ​ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រែក មានសិទ្ធិ​ពេញលេញក្នុង​ការប្រើប្រាស់ទឹក ការធ្វើនាវាចរណ៍ និងការនេសាទ ជាដើម។ល៕


Powered by Blogger.