ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៣ ដូចខាងក្រោម៖
ស.ស.យ.ក. ស្រុកព្រៃឈរ បានចូលរួមពិធីដាំកូនឈើចំនួន ១៩២០ដើម (ប្រភេទកូនឈើម៉ៃសាក់ ធ្នង់ បេង) នៅក្នុងដែនរដ្ឋបាលព្រៃឈើ ចំណុចតំបន់មជ្ឍមណ្ឌលវិបស្សនាធម្មកម្ពុជា ស្ថិតក្នុងភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
និងឯកឧត្តម កែវ អូម៉ាលិស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ រុក្ខាប្រម៉ាញ់ ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម គណ:អភិបាលស្រុកព្រៃឈរ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៦០០ នាក់ ផងដែរ។
លោកស្រី ចាន់ ចរិយា និងលោកស្រី ឈិន ស្រីមុំ សមាជិក ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានទៅបង្ហាត់របាំជូនពរនៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ។
Post a Comment