ដោយមានការអនុញ្ញាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចាត់ឱ្យលោកវរសេនីយ៍ត្រី ជា សឺឌី អធិការរង ទទួលដឹកនាំនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ នាយរងផ្នែកព្រហ្មទណ្ឌ នាយងផ្នែកប្រឆាំងគ្រឿងញៀន និងមន្ត្រីក្រោមឱវាទ និងមានការចូលរួមពី ក្រុមប្រឹក្សាសង្កាត់ អនុភូមិព្រៃបឹង ដេីម្បីចុះរដ្ឋបាល ត្រួតពិនិត្យ ទីតាំងស្មុគស្មាញ នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕

ជាលទ្ធផលត្រួតពិនិត្យបានចំនួន ០១អគារ ស្មើ១០៨បន្ទប់ជួល និងបានចុះបញ្ជីឈ្មោះស្នាក់នៅបណ្ដោះអាសន្ន(ក៨) និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្ន(ក៩) ចំនួន ៦៥នាក់ ប្រុស ៣៤នាក់៕










Powered by Blogger.