យុវសិស្សគេចសាលាត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ហៅមកអប់រំណែនាំ
ខេត្ដព្រៃវែង៖ ថ្ងៃចន្ទ័១១រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចសក័ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានរៀបចំកិច្ចប្រជុំអប់រំណែនាំ ដោយមានកិច្ចសន្យា នឹងលិខិតធានាជាលាយលក្ខណ៍អក្សរពីអាណាព្យាបាល ចំពោះយុវសិស្សគេចសាលា ដែលកម្លាំងអន្តរាគមន៍ស្រុក ចុះសហការជាមួយកម្លាំងប់ុស្តិ៍នគរបាលរដ្ឋ បាលប្រមូលបាន ពីតាមកន្លែងលក់ តាមកញ្ចុះ និងតាមតាបប៊ីយ៊ែ ក្នុងស្រុក សរុបរួម ១៩នាក់ ស្រី២នាក់ ក្រោមអធិបតីភាព លោក យ៉ាវ សានិន អភិបាលនៃគណ:អភិបាលស្រុកកំពង់ត្របែក ។
ដោយមានការអញ្ជើញចូលរូមមាន៖លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគបាលស្រុកកំពង់ត្របែក,ផ្នែកជំនាញអធិការដ្ឋានស្រុក ,លោកនាយកសាលា គ្រូទទួលបន្ទុកថ្នាក់, លោកមេឃុំ ,លោកបាយប៉ុស្តិ៍រដ្ឋបាលពាក់ពន្ធ័ និងអាណាព្យាបាលសិស្សទាំង១៩ រូប ចូលរួមសរុបចំនួន៤៤នាក់។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៣ រដ្ឋបាលស្រុកកំពង់ត្របែក សេចក្តីជូនដំណឹងថា៖ រដ្ឋបាលស្រុកកំពង់ត្របែក សូមជម្រាបដល់បងប្អូនអាជីវករ ប្រកបមុខរបរលក់បាយ ម្ហូប ភេសជ្ជៈគ្រប់មុខ ដែលមានតូប ឬកញ្ចុះ ជ្រាបថា៖ បច្ចុប្បន្នដោយសង្កេតឃើញថាសិស្សានុសិស្សមួយចំនួន មិនដែលចូលរៀនសូត្រ គេចសាលា និងទៅជួបជុំប្រមូលផ្តុំគ្នានៅតាមតូប ឬកញ្ចុះ ដែលបិទបាំង ។
ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោល នយោបាយ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រព្រឹត្តទៅដោយភាពរលូន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូល រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស សូមបងប្អូនអាជីវករទាំងអស់ចូល រួមកែលម្អតូប ឬកញ្ចុះដែលមានបិទបាំង ដោយធ្វើការរុះរើរបាំង ឬសំយ៉ាបដែលបិទបាំងចេញ និងចូលរួមសហការ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្នុងករណីដែលមានសិស្សានុសិស្សមិនចូលរៀន ឬទៅជួបជុំប្រមូល ផ្តុំគ្នានៅតាមតូប ឬកញ្ចុះ ដើម្បីសមត្ថកិច្ចយកពួកគាត់មកធ្វើការអប់រំ ណែនាំ ។
អាស្រ័យហេតុនេះ សូមបងប្អូនអាជីវករទាំងអស់ សូមចូលរួមសហការ និងធ្វើការរុះរើដោយខ្លួនឯង ចាប់ពីថ្ងៃ ជូនដំណឹង នេះតទៅ ។
រដ្ឋបាលស្រុកកំពង់ត្របែក មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទាំងអស់នឹងចូលរួមសហការជា មួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានទទួលលទ្ធផលល្អប្រសើរ នៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែកយើងទាំងមូល ៕
Post a Comment