ឧត្តមសេនីយ៍ត្រី ផ្កាយមាស១ រឹម សារី មិនព្រមចូលនិវត្តន៍ តើជាកំហុសអ្នកណា វគ្គ៣
ផ្សាយចេញនៅថ្ងៃទី០១ខែ តុលាឆ្នាំ ២០២៣ (ID 001)
ខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រី ផ្កាយ មាស១ រឹម សារី ដែលជាមន្ត្រី បម្រើការងារជាស្នងការរងនគរបាល ខេត្តកណ្ដាល មិនព្រមចូលនិវត្តន៍ តើដោយសារហេតុអ្វី?
ប្រជាពលរដ្ឋ និង អង្គការសង្គមស៊ីវិល តាមដានដោយយកចិត្តទុកដាក់ តាមរយៈអង្គភាព ស៊ីអេចអ ធីវីអនឡាញ ចាប់តាំងពីវគ្គ១ ដែលមានចំនួន ៣៧៤១១នាក់ នៅក្នុងវេបសាយ និងជាច្រើនពាន់នាក់ខមិនចូលផេកផ្លូវការ CHR TV online និងកោតសរសើរមិនដាច់ពីម៉ាត់ នៅក្នុងការអនុវត្តច្បាប់ បានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យប្រជាពលរដ្ឋជាតិនិងអន្តរជាតិ នឹកស្មានមិនដល់។
ការអនុវត្តច្បាប់ បែបស្តង់ដារពីរ គឺធ្វើអោយបាត់បង់ និងមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពផ្លូវចិត្ត បងប្អូន ដែលជាមន្ត្រី បំរើ ការងារជូនប្រជាពលរដ្ឋ សារធារណៈ ឬមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ នៅខ្វះ ...?????
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង ហេតុនេះមានតែផ្សព្វផ្សាយតាមគេហទំព័រ តែប៉ុណ្ណោះ
អង្គភាព CHRTV online សូមគោរពដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នានីតិកាលទី ៧ឆ្នាំ ២០២៣ ដើម្បីជូនឯកឧត្តមបានជ្រាប ជាព័ត៌មាន
សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នានីតិកាលទី៧ ឆ្នាំ២០២៣ សម្តេច ធិបតី កំពុងដឹកនាំ នាវាសន្តិភាព ឆ្ពោះទៅរកគោលដៅ នៃសេចក្តីសុបិន រួមសន្តិភាព ។
អ្វីដែលអង្គភាព អ្នកសារព័ត៌មាន ទទួលបាន និងស្មើសុំ សម្តេច ធិបតី សូមមេត្តាចាត់មន្ត្រី ជំនាញ ស៊ើបអង្កេត ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment