នីតិកាលទី ៧ សូមឱ្យរដ្ឋមន្ត្រីនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសព្រៃឈើនៅខេត្តកំពង់ធំ វគ្គ១


ផ្សាយចេញនៅថ្ងៃទី 5 ខែកញ្ញាឆ្នាំ 2023

យោងតាមអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព ដែលបានផ្សព្វផ្សាយពាក់ព័ន្ធពីបញ្ហារឿងព្រៃឈើដែលស្ថិតនៅភូមិសាស្ត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំកំពុងបញ្ចេញសកម្មភាពយ៉ាងគក្លឿន ឬក៏នាយឈ្មួញនោះមានខ្នងបងឯងដ៏រឹងមាំ។

បទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានគ្មានដែនកំណត់របស់ឈ្មួញ  ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកសន្ដានខេត្តកំពង់ធំ  ធ្វើឲ្យមហាជននិងប្រជាពលរដ្ឋកោតសរសើរមិនដាច់ពីមាត់ រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន  ។

លោក តុប ក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រសាសន៍គួរឱ្យកត់សម្គាល់សូមបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់សណ្ដាប់តាមការគួរ.........






















.


លោក ប៉ែនវ ណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ប្រហែលជាត្រូវថ្នាំសណ្ដំ ឬមួយកំពុងតែបំពេញភារកិច្ច នៅក្រៅប្រទេសទើបទុកបណ្ដោយឱ្យមេឈ្មួញពីរនាក់ប្ដីប្រពន្ធដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យបែបនេះ។តើឯកឧត្តមងួនរតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានចំណាត់ការយ៉ាងណាវិញ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមបានទេដោយសារតែមិនមានលេខទូរសព្ទក្នុងការទំនាក់ទំនង។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា: ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អ៊ាង សុផលល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមានចំណាត់ការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន។

អង្គភាព CHRTV online និង អង្គភាព Read news TV ផ្សព្វផ្សាយព័ត៌មានយោងតាមឯកសារភ្ជាប់របស់អង្គភាពដែលបានផ្សព្វផ្សាយ មានដូចជា

អង្គភាព ឆ្នាំងមាស អង្គភាព Hotnews
អង្គភាព ឦសានប៉ុស្តិ៍ អង្គភាព ទន្លេសាប
រូបភាពទាំងអស់នេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានបទល្មើសដឹកជញ្ជូនកាត់ទន្ទ្រានព្រៃឈើយ៉ាងអាណាធិបតេយ្យ ពិតប្រាកដមែន។

ក្រុមការងារអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការឆ្លើយតបគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕ដោយ សុខ សីហា



Powered by Blogger.