តើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​ថៃ​មាន​អ្វីខ្លះ?

ប្រទេស​ថៃ ៖ ក្នុង​ទឹក​ដំបូង​ថៃ​ជ្រើសតាំង​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ​រូប​ហើយ គឺ​លោកស្រ៊ីត​ថា​ថា​វី​ស៊ីន​។ រួច​ទឹក​ទី​២​ប្រធាន​សភា​ថៃ​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្ដា​អ្នក​ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី យោង​តាម​មាត្រា​ទី​៣៧២​នៃ​រដ្ឋធម្មនុញ្ញ​។ ពេល​ដែល​ដំណាក់​កាលនោះ​ត្រូវ​បាន​ឆ្លងកាត់​រួច និង​ជាមួយ​ការ​យល់​ស្រប​របស់​ព្រះមហាក្សត្រ នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ មុន​ពិធី​ធ្វើ​សច្ចាប្រណិធាន​។ ក្រោយ​ពិធី​នោះ​ហើយ​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ចូល​កាន់​តំណែង​។

ទន្ទឹម​នឹង​នះ​ដែរ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បង្ហាញ​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​សភា ដូច​តាម​មាត្រា​ទី​១៦២​នៃ​រដ្ឋធម្មនុញ្ញ​។ នយោបាយ​មូលដ្ឋាន​របស់​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​ត្រូវ​បាន​បង្ហាញ​រួច​ហើយ​។

បណ្ឌិត​CHOLNAN SRIKAEW​ប្រមុខ​គណបក្ស​ភឿ​ថៃ ប្រកាស​នា​ពេល​មុន​នេះ​ថា ក្រុមចម្រុះ​១១​គណបក្ស​បាន​យល់​ស្រប​ប្រកាន់​យក​គោលនយោបាយ របស់​គណបក្ស​ភឿ​ថៃ​ជា​នយោបាយ​មូលដ្ឋាន​។ គោលនយោបាយ​របស់​គណបក្ស​ភឿ​ថៃ​មាន​ដូច​ជា ចែកចាយ​ប្រាក់​១០.០០០​បាត​(២៦៤​អឹ​រ៉ូ​)​ដល់​ពលរដ្ឋ​ថៃ​ម្នាក់​ៗ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ សំដៅ​បង្កើន​អំណាច​ទិញ​ដោយ​បញ្ចូល​ប្រាក់​៥០០​ពាន់​លាន​បាត​ក្នុង​សេដ្ឋកិច្ច ។

បែប​នោះ​នឹង​អាច​បង្កើន​ត​ម្លែ​សេដ្ឋកិច្ច​ដល់​គុណ​នឹង​៦ ពោល​បាន​ដល់​៣០០០​ពាន់​លាន​បាត​។ បង្កើន​ប្រាក់បៀវត្ស​អត​ប្បរមា ឲ្យ​ដល់​៦០០​បាត​ក្នុង​១​ថ្ងៃ​ដល់​ឆ្នាំ​២០២៧ ដោយ​គិតដល់​កំណើនសេដ្ឋកិច្ច ផលិតភាព​ការងារ​និង​អត្រា​អតិផរណា​។ ប្រាក់បៀវត្ស​អតិ​ប្បរមា​របស់​អ្នករៀន​ចប់​ចេញពី​សាកលវិទ្យាល័យ នឹង​មាន​២៥.០០០​បាត​ក្នុង​១​ខែ​ដល់​ឆ្នាំ​២០២៧​។ ការ​ចូល​បំពេញ​ករណី​កិច្ច​បម្រើ​យោធា​យោង​តាម​ការ​ស្ម័គ្រចិត្ត​។

ខាង​ផ្នែក​កសិកម្ម​រដ្ឋាភិបាល​នឹង​អនុវត្ត​នយោបាយ​សំដៅ​បង្កើន​តម្លៃ​ផលិតផល​កសិកម្ម ក្នុង​គោលបំណង​បង្កើន​គុណ​នឹង​៣​ប្រាក់​ចំណូល​មធ្យម​របស់​កសិករ ឲ្យ​ដល់​៣០.០០០​បាត​ក្នុង​១​ឆ្នាំ​ដល់​ឆ្នាំ​២០២៧​។ ការ​ដោះស្រាយ​ជម្លោះព្រំដែន​នៅ​ភាគ​ខាងត្បូង​ប្រទេស រដ្ឋាភិបាល​នឹង​ខិតខំ​ដោះស្រាយ​ជម្លោះ​នោះ ហើយ​បង្កើត​សន្តិភាព​ស្ថិតស្ថេរ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាងត្បូង​។ ចំពោះ​បញ្ហា​កញ្ឆា​វេជ្ជសាស្ត្រ រដ្ឋាភិបាល​នឹង​សិក្សា​ថែម​ទៀត​លើ​កញ្ឆា​សុខភាព​និង​វេជ្ជសាស្ត្រ​។ រីឯ​បញ្ហា​កែប្រែ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ចង់​កែ​លម្អ​លទ្ធិប្រជាធិបតេយ្យ បង្ការ​អំពើ​ពុក​រលួយ ហើយ​រក្សា​ទុក​បណ្ដា​មាត្រា​ទាក់ទិន​នឹង​ព្រះមហាក្សត្រ​៕

Powered by Blogger.