ឯកឧត្តម ឈឹម សៅគី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឈឹម សៅគី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានអញ្ជើញទៅពិនិត្យ ទីតាំងស្រះទឹកមួយកន្លែង មានបណ្តោយ២២០ម៉ែត្រ និងទទឹង១១៥ម៉ែត្រ ស្ថិតនៅភូមិរលាំង និងភូមិនាងមាលា ដែលប្រជាពលរដ្ឋ បានស្នើសុំមកក្រុមការងារគណបក្សប្រជាជនឱ្យជួយជីកស្តារស្រះទឹក ដើម្បីជាប្រយោជន៍សាធារណៈ។ 


ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានចុះពិនិត្យនិងរៀបចំសាងសង់រោងបបរនៅភូមិរលាំងសម្រាប់ចែកជូនដល់កុមារដែលមានជីវភាពជួបការលំបាក។បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដល់ទីតាំងផលិតស្ករត្នោតតាមផ្ទះនៅភូមិថ្មីខ្មែរ ដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋឱ្យបង្កើតជាសហគមន៍ផលិតស្ករត្នោត ដើម្បីធានាបានគុណភាព និងតម្លៃសមរម្យ និងបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសព្ទសាធុការពរជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។










Powered by Blogger.