មជ្ឈមណ្ឌល ចយ ហូថេល ពិតជាមានខ្នងបង្អែកដ៏រឹងមាំ តើលោកស្នងការរាជធានីភ្នំពេញ មានចំណាត់ការយ៉ាងណាវិញ វគ្គ៣

រាជធានីភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣

 មជ្ឈមណ្ឌល អក្សរចិនចយ ហូថេល បើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទោះបីសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងព្រមព្រាតនៅតែរក្សាភាពស្ងៀមស្ងាត់ ឬតន្ត្រីប្រចាំតំបន់ត្រូវថ្នាំសណ្ដំអស់ទៅហើយ។

លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា  កំពុងតែបំពេញភារកិច្ចធំជួយប្រជាពលរដ្ឋរឿងទឹកជំនន់ទឹកភ្លៀងធ្លាក់  ភ្លេចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឬមួយរង់ចាំបទបញ្ជាពីថ្នាក់លើ 


យោងគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឬបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ នៅក្នុងការអនុវត្តតាមច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចជាអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព កំពុងរង់ចាំមើលថា តើ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ មានចំណាត់ការយ៉ាងណាវិញ  នៅសេចក្តីរាយការណ៍របស់អង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយទាក់ទិនទៅរឿងល្បែងស៊ីសងខុសច្បាប់ 

ប្រជាពលរដ្ឋ កំពុងរងចាំ មើលថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ ស្នងការនគរបាល រាជធានី ភ្នំពេញមានសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាំងនោះដែរឬទេ ? 

អង្គភាព  CHRTV online  មានជំនឿជឿជាក់ថាលោកឧត្តមសេនីយ៍ទោនិងចាប់ប្រធានការយ៉ាងម៉ឺងម៉ាត់  ចំពោះទីតាំងបនល្បែងគ្រប់ប្រភេទដែលកកើតនៅ រាជធានី ភ្នំពេញ។

អង្គភាព CHRTV online .com  សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន


Powered by Blogger.