ឃាត់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋានខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទទួលទិញស្លាកលេខរថយន្ត ព្រមទាំងដកហូតស្លាកលេខចំនួន៥គូ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ នាង ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម ទិញស្លាកលេខរថយន្ត។ ព្រមទាំងដកហូតស្លាកលេខចំនួន៥គូ 2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227 ។ ក្រោយចាប់ខ្លួនបានរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌទួលគោក ចាត់ការតាមនីតិវិធី ៕


Powered by Blogger.