ទីតាំងល្បែងស៉ីសងខុសច្បាប់អនឡាញដូចផ្សិតនៅខេត្តសៀមរាប សូមឱ្យលោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ពិនិត្យផងទាន វគ្គ១

ផ្សាយចេញនៅថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2023

 ទីតាំងល្បែងស៊ីសងអនឡាញ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជ្រកតាមទៀមកាហ្វេ និងតារាងបាល់ជាដើម រួមមាន ៖

-ទីទាំងទី១. នៅតារាងបាល់ទះ ១៦៨ ចុងកៅស៊ូ ស្ថិតនៅក្នុងភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ម្ចាស់ឈ្មោះ រ៉ា ស៊ី បង្កប់ល្បែងជល់មាន់តាមអនឡាញ។

-ទីតាំងទី២. ខាងជើងផ្លូវ៦០ម៉ែត្រ នៅរោងកាហ្វេ គុយទាវ ដែលមានឈ្មោះ "គុយទាវឆ្ងាញ់ ទាឡាក់ឆាយ កាហ្វេ" នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប មានឡូតូ និងមាន់ជល់តាមអនឡាញ។

-ទីតាំងទី៣. ក្នុងបេនឡាន ក្រុងបុរីសៀងណាំ ឡូតូ និងជល់មាន់ តាមអនឡាញ។

-ទីតាំងទី៤. នៅតារាងបាល់ទះ ខាងក្រោយបេនឡានក្រុង បុរីសៀងណាំ ឡូតូ និងមាន់ជល់តាមអនឡាញ។

-ទីតាំងទី៥. នៅរោងកាហ្វេ គុយទាវ នៅក្បែបេនឡានក្រុងបុរីសៀងណាំ ជល់មាន់តាមអនឡាញ។ ទីតាំងទាំងបី ពោលគឺ(៣,៤,៥)ខាងលើនេះ ស្ថិតនៅក្នុងភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។

តើលោក វរៈសេនីយ៍ ដា ចំរើន អធិការនគរបាល ក្រុងសៀមរាប គិតយ៉ាងណាវិញ ពីព្រោះទីតាំងលេងល្បែងស៊ីសងនោះស្ថិតនៅតំបន់ដែលលោកគ្រប់គ្រង ឬមួយលោកត្រូវថ្នាំសណ្ដំអស់ទៅហើយ។



ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ទោតេង ច័ន្ធណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាត់មន្ត្រីជំនាញចុះបង្ក្រាបដែលឬទេ ចំពោះទីតាំងខាងលើ។

គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់ក្រសួងមហាផ្ទៃតើអាចអនុវត្ត នៅលើទឹកដីខេត្តសៀមរាបបានដែរឬទេ ?

យោងតាមប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លេខ ០០៣ /២៣ អ.គ.ល.ក សជណ ចុះថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2023 កន្លងទៅនេះ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។




Powered by Blogger.