អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី ១៥នៅកម្ពុជា

 

(បន្ទាយមានជ័យ) មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី ២៩និងលើកទី ១៥នៅកម្ពុជា ក្រោមប្រធានបទ"យុវជនជនជាតិដើមភាគតិចគឺជាតួអង្គនៃការផ្លាស់ប្ដូរដើម្បីសិទ្ធិស្វ័យសម្រេច" ក្រោមអធិបតីភាពឯកឧត្តម ឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណរិទ្ធ អភិបាលខេត្តស្ដីទី លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាតាម ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ដែលផ្តល់ឱកាសនិងទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិច ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន គឺគោលបំណងចូលរួមយ៉ាងសកម្មទៅ ក្នុងការអភិវឌ្ឍប្រទេសជាតិ។នៅក្នុងភូមិ  ជ្រាប់ថ្មី មានចំនួន១៩៨គ្រួសារ  មនុស្សរាយចំនួន៧៦៥នាក់  ស្ត្រីចំនួន៤០០នាក់ និងភូមិ ជ្រាប់ចាស់  មានចំនួន ២២៥គ្រួសារសរុបទាំងពីរភូមិមាន ចំនួន៤២៨គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការ។

លោកស្រី សំ សុម៉ាលី ដែលជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទនិងលោក លី សុវណ្ណារិទ្ធអភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ២០២៣នេះអង្គការសហប្រជាជាតិបានលើកយកប្រធានបទរួមមួយ គឺយុវជនជនជាតិដើមភាគតិចតិចជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច  ប្រធានបទនេះពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងភាសាដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ធានាដោយច្បាប់ជាតិនិងគោលនយោបាយជាតិនានា តាមរយៈការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា  បានផ្តល់ឱកាសនិងលើកកម្ពស់សិទ្ធិសេរីភាពសេដ្ឋកិច្ចសង្គមនិងវប្បធម៌និងការបញ្ចេញមតិយោបល់ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈគម្រោងអភិវឌ្ឍន៍នានា។

ចុងក្រោយ លោក លី សុវណ្ណារិទ្ធិ លោកបានមានប្រសាសន៍សំណូមពរមួយចំនួនទៅកាន់ពុកម៉ែបងប្អូនដែលជាជនជាតិដើមភាគតិចសុំឲ្យចូលរួមអនុវត្តនូវសិទ្ធិរបស់ខ្លួននិងមានមោទកភាពចំពោះខ្លួនឯង ដែលជាជនជាតិដើមភាគតិចកួយ បន្តជំរុញកូនចៅឲ្យទទួលនូវការអប់រំនិងរៀនសូត្រពេញមួយជីវិត ដើម្បីឲ្យពួកគេជាអ្នកបន្តវេនប្រកបដោយប្រសិទ្ធភាព នាពេលអនាគតស្របទៅនឹងប្រធានបទនៃទិវាឆ្នាំនេះ  បន្តបង្រៀនកូនចៅពីចំណេះដឹងជនជាតិដើមភាគតិចដើម្បីនិរន្តរភាពនៃចំណេះដឹងរបស់ដូនតា៕
























Powered by Blogger.