លោកឧត្តមសេនីយ៍ត្រី ប៊ូ គឹមស៊ន ស្នងការរងទទួលផែនកាងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ប៊ូ គឹមស៊ន ស្នងការរងទទួលផែនកាងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ចន ច័ន្ទភក្តី ជានាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដែលបានទទួលមរណភាពនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបាននាំយកនូវថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុចំនួន ៤.០០០.០០០ រៀល និងជំនួយការផ្ទាល់របស់លោក ឯកឧត្តម ចូលរួមក្នុងពិធីបុណ្យសពចំនួន ១.០០០.០០០រៀល ដើម្បីចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យ ៕ 







Powered by Blogger.