គណៈ:ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ អញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”
ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ៕ដោយ គឹម លវី
Post a Comment