ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បើកកិច្ចប្រជុំ ស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្ដ.,

នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានបើកកិច្ចប្រជុំស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងខេត្ដ អញ្ជេីញដឹកនាំកិច្ចប្រជុំ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ដោយមានការចូលរួមពី លោកស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ លោកស្នងការរងទទួលការងារផ្សព្វផ្សាយអប់រំ និងនាយ នាយរងនគរបាលខេត្ដ ការិយាល័យចំណុះផែនសណ្ដាប់ធ្នាប់ នាយនគរបាលទទួលបន្ទុកការងារចរាចរណ៍ ក្រុង ស្រុកទាំង០៩ ព្រមទាំងមន្រ្ដីពាក់ព័ន្ធប្រមាណ ៩៩រូប។


លោកឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល ០៩ខែ នៃឆ្នាំ២០២៣ និងរយៈពេល ០៩ខែ ក្នុងឆ្នាំ២០២២  ករណីគ្រោះថ្នាក់ចរាចរណ៍នីតែជាក្ដីបារម្ភនិងត្រូវរួមគ្នាកាត់បន្ថយអោយមានជាអតិបរិមា គឺមានន័យថាធ្វេីយ៉ាងណាអោយមានការចូលរួមច្រេីន កាត់បន្ថយបានច្រេីនមានគ្រោះថ្នាក់តិច ។ 

ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្តជាបញ្ហាពាក់ព័ន្ធនិងវិធានការនានា របស់កងកម្លាំងដូចជាការអនុវត្ដតឹងពេករហូតដល់ថាប្រាសចាកពីគន្លងផ្លូវច្បាប់ និងធូររលុងពេករហូតដល់ផ្ទុយនឹងការអនុវត្ដវិធានច្បាប់ជាធរមាន រួមទាំងឥរិយាបថរបស់កងកំលាំងមន្រ្ដីអនុវត្ដ (នគរបាលមានសុជីវធម៌ និងសេចក្ដីថ្លៃថ្នូរ គោរពប្រតិបត្ដិខ្ជាប់ខ្ជួនបទបញ្ជាកងកម្លាំងគរបាលជាតិ) ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋ មានថ្នាំងថ្នាក់ចិត្ដនិងនាំមកនូវអំពេីពុករលួយនិងជម្លោះ ។ 


នៅតាមបណ្តគោលដៅ បញ្ឍប់ការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកខេត្ដសាមី[ខេត្ដកំពង់ស្ពឺ] ។

លោកឧត្តមសេនីយ៍ទោ សម សាមួន បានបន្តថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សាលារៀន អង្គភាពមន្ទីរស្ថាប័នរដ្ឋ វិស័យឯកជន រោងចក្រ សហគ្រាស ឱ្យបានទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យ បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។

ជាចុងក្រោយ លោកស្នងការក៏បានណែនាំដល់ស្នងការរង ទទួលផែនការងារ លោកស្នងការរងបន្ទុកការិយាល័យចរាចរណ៍ លោកនាយការិយាល័យជំនាញ នគរបាលទូទាំងខេត្ត ពិសេសលោកអធិការង ក្រុង ស្រុក ដែលមានរោងចក្រច្រើន មានកម្មករ កម្មការរិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការឆ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន ជាក់ស្តែងខេត្តកំពង់ស្ពឺ របស់យេីងតែម្ដង ជាមួយគ្នានោះ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ដែលមានសាលារៀន ផ្លូវជាតិ ផ្លូវក្នុងខេត្ដ។ ល។ ៕

















Powered by Blogger.