នាយរងប៉ុស្តិ៍ច្រកស្ទឹងបត់ត្រូវគេប្រទះឃេីញស្លាប់មានខ្សែរជាប់-កក្នុងបន្ទប់ជួលមួយកន្លែងក្នុងក្រុងប៉ោយប៉ែត

 ខេត្តបន្ទាយមានជ័យ៖ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់មិនឃើញទៅធ្វើការសង្ស័យគាស់ទ្វារចូលបន្ទប់ជួលឃើញធ្វើអត្តឃាតចងករសម្លាប់ខ្លួននៅវេលាម៉ោង១១ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បេីតាម លោកវរៈសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានប្រាប់ថា៖ ជនរងគ្រោះដែលប្រទៈឃើញចងករធ្វើអត្តឃាតខ្លួនមានឈ្មោះ លី ដារ៉ាវុធ ភេទប្រុសអាយុ៣៩ឆ្នាំមានឋានន្តរស័ក្តវរៈសេនីយ៍ទោមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលស្នាក់នៅបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតដែលមានគ្រួសារប្រពន្ធកូនរស់នៅរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា៖នៅពេលជនរងគ្រោះបាត់មុខមិនបានទៅធ្វើការមានការងឿងឆ្ងល់និងសង្ស័យបានទៅបន្ទប់ជួលដែលជនរងគ្រោះស្នាក់នៅឃើញបន្ទប់ចាក់គន្លឹៈក្នុងបានគួសទ្វារមិនបើកបានសម្រេចចិត្តបង្កើតគណៈកម្មការគាស់ទ្វារចូលឃើញជនរងគ្រោះចងករដោយក្រម៉ាដែលចងជាបចម្រឹងបង្ហួចផ្នែកខាងជើងបែមុខទៅត្បូង

Powered by Blogger.