ខ្សឹបៗកុំឱ្យគេដឹង ចៅសង្កាត់ព្រែកប្រាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យជនជាតិវៀតណាមនៅតែរក្សាភាពស្ងៀមស្ងាត់ វគ្គ១
ផ្សាយចេញនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ ២៩២៣
តាមប្រភពបែកធ្លាយតែច្បាស់ការចេញពីបណ្ដាញសង្គមបានឲ្យដឹងថាលោក ងិន ធីរ៉ូ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសំបុត្រកំណើតឱ្យទៅស្ត្រីម្នាក់ឈ្មោះ ហ្វេ ម៉ះ ដែលកាន់ប៉ាស្ព័រសញ្ជាតិវៀតណាមលេខ B3100814 ដោយស្ត្រីរូបនេះបានបញ្ចូលឈ្មោះទៅសៀវភៅស្នាក់នៅសៀវភៅគ្រួសាររបស់ឈ្មោះមីនម៉ាក់អានខ្លួនចូលក្នុងនាមជាម្ដាយមីងដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទាំងដែលខ្លួននិយាយខ្មែរមិនច្បាស់
សូមបញ្ជាក់ថាស្ត្រី ឈ្មោះ ហ្វេ ម៉ះ កើតនៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 1976 នៅខេត្ត អាង យ៉ាង ប្រទេសវៀតណាមកាន់ប៉ាស្ព័រសញ្ជាតិវៀតណាមលេខB 31 10 08 14 ត្រូវបានលោកចៅសង្កាត់ព្រែកប្រាធ្វើលិខិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសំបុត្រកំណើតអោយ ដែលមានទីលំនៅ ភូមិ 5 ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កើតនៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 1976 ទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
ជុំវិញករណីខាងលើនេះក្រុមអ្នកសារព័ត៌មានយើងបានធ្វើការសម្ភាសន៍ជាមួយនឹងលោក ងិន ធីរ៉ូ ផ្ទាល់ ហើយលោកបានឆ្លើយថាមុនពេលដែលលោកធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសំបុត្រកំណើតនេះលោកមិនបានដឹងថាស្ត្រីឈ្មោះ ហ្វេ ម៉ះ នេះជាជនជាតិវៀតណាមទេ ព្រោះមានឈ្មោះ សេនសាណៈដែលជាម្ចាស់ប័ណ្ណគ្រួសារយកមកធ្វើ នេះជាសម្តី របស់លោក ចៅសង្កាត់ ព្រែកប្រា ហើយលោកបានឆ្លើយទាំងមិនច្បាស់លាស់ថាក្នុងថ្ងៃដែលធ្វើអត្តសញ្ញាណប័ណ្ណនោះស្ត្រីឈ្មោះហ្វេ ម៉ះ មិនបានមកធ្វើអត្តសញ្ញាណប័ណ្ណទេ
ការផ្សព្វផ្សាយព័ត៌មាននេះអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយតាំងពីថ្ងៃទី 8 ខែមីនាឆ្នាំ 2022 មកម៉្លេះតែអង្គភាពអ្នកសារព័ត៌មានយើងមិនទាន់បានទទួលព័ត៌មានច្បាស់ការណាមួយពីស្ថាប័នពាក់ព័ន្ធក្នុងការចាត់ប្រធានការលើចៅសង្កាត់រូបនេះ។
សំណួរសួរថាបើម្ចាស់សាមីខ្លួនមិនបានមកធ្វើ តើអាចថតអត្តសញ្ញាណប័ណ្ណធ្វើបានដោយរបៀបណាកម្ពស់ប៉ុន្មានស្នាម ម្រាមដៃ ភិនភាគ ស្នាមដៅផ្សេងៗ ដែលជាសំគាល់របស់បុគ្គលរូបនោះបានដោយរបៀបណា ឥឡូវ បែកធ្លាយរឿងធ្វើសំបុត្រ អាពាហ៍ពិពាហ៍ បន្ថែមមួយករណី ទៀត
យោងលើឯកសារ វត្ថុតាង ដែលអ្នកសារព័ត៌មាន យើងទទួលបាន តើលោកចៅសង្កាត់ព្រែកប្រា អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ?
អមលើកឯកសារ របស់ ស្ថាប័នប្រឆាំងអំពើពុករលួយ អង្កភាពប្រឆាំងអំពីពុករលួយ លេខ៣៧៤/២១ ចុះថ្ងៃទី ០២ខែធ្នូឆ្នាំ២០២១ ជូន លោក ហិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្មវត្ថុ :សុំការបំភ្លឺ ករណីចេញលិខិតចម្លង សុំបុត្របញ្ជាក់កំណើត ជូនស្រ្តី ជនជាតិវៀតណាម ឈ្មោះ ហ្វេ ម៉ះ យោងពាក្យប្តឹងដែលអង្កភាព ប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ១២ខែ វិច្ឆិកាឆ្នាំ២០២១ និងស្មារតី អង្គប្រជុំ ពិនិត្យ ពាក្យប្តឹងនៅថ្ងៃទី ១៥ខែ វិច្ឆិកាឆ្នាំ២០២១
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានសង្ឃឹមយ៉ាងមោះមុតថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធ អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជនីភ្នំពេញចាត់វិធាការ តាមច្បាប់ចំពោះបុគ្គលប្រព្រឹត្តបទល្មើស។
មិនតែប៉ុណ្ណោះប្រជាពលរដ្ឋក៏សង្ឃឹមថាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ចាត់វិធានការចំពោះ លោកចៅសង្កាត់ព្រែកប្រា ដែលល្មើសនិងច្បាប់ភូមិបាល ហ៊ានធ្វើ ឯកសារជនជាតិខ្មែរ ឲ្យទៅជនជាតិវៀតណាម ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបនិងអង្គការសង្គមស៊ីវិល កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតចំពោះករណីនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនាតែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ។ ដោយ សួន ចំរើន
Post a Comment