ឯកឧត្ដម ប្លែក វ៉ារី តំណាងក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី អញ្ជេីញទទួលជួបសម្ដែងការគួរសម

បន្ទាយមានជ័យ.ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣


 ឯកឧត្ដម ប្លែក វ៉ារី តំណាងក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី អញ្ជេីញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយ ឯកឧត្ដម ដាប់ប៊លយូ ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាព និងការរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកឧត្ដមសេនីយ៍ ស្នងការនគរបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុងស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ លោកនាយក នាយករងទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្ត។























Powered by Blogger.