មុននេះបន្ដិច អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចូនក្រុមការងារជួយសង្រ្គោះបន្ទាន់ ករណីស្រ្ដីម្នាក់មានអាការៈលើសឈាម ក្នុងស្ថានភាពធ្ងន់ធ្ងរ

នៅយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈលើសឈាម បាត់បង់ស្មារតី ដោយស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ឈឺន សាម៉េត អាយុ ៦១ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕









Powered by Blogger.