មហាជនបានលើកឡើងថាការបំភ្លឺរបស់ប្រធានមន្ទីរខេត្តកំពង់ឆ្នាំងឆ្លើយឲ្យតែរួចខ្លួនដោយគ្មានការទទួលខុសត្រូវ វគ្គ១
ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាច្រើនជុំវិញការអនុវត្តការងារផ្ទុយពី ខ្លឹមសារ សជណ របស់ទ្រឹស្ដីការគណៈរដ្ឋមន្ត្រី លេខ ១៥៤ ចុះថ្ងៃទី០៧ខែកុម្ភៈឆ្នាំ ២០១៩ របស់លោក លី សុភា ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងរួចមក ។
ស្រាប់តែនៅព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៣ រដ្ឋបាលនៃមន្ទីរដែនដី ខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ថា ព័ត៌មានដែលបានផ្សព្វផ្សាយនោះគឺ(មិនពិតទេ) ។ពលរដ្ឋដែលរងគ្រោះព្រោះការអនុវត្តផ្ទុយរបស់លោក លី សុភា ប្រធានមន្ទីរដែនដីនៅតែទទូចស្នើសុំឲ្យមានការបំភ្លឺ ឲ្យចំគោលដៅ កំពង្វៀង នៅសំណួរដែលព័ត៌មានបានផ្សាយ÷
១/ដី៣០ក្បាលដីដែលមានទំហំ ១០ហិចតា ៤២០០ ម៉ែត្រការ៉េ កាត់ចេញពីផ្ទៃដីរបស់ ក្រសួងការពារជាតិ (ដីយោធាK88) ដែលអតីតប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន បានចំណាឯកភាព ដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ និង មាន សជណ របស់ទីស្ដីការគណៈប្រតិរដ្ឋមន្ត្រី ចុះថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ ២០១៩ អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ព្រះរាមរង្សី ឃុំ ជ្រៃបាក់ ស្រុក រលាប្អៀរ ហេតុអ្វីលោកប្រធានមន្ទីរមិនព្រមអនុវត្ត...?
២/ដីដែលរដ្ឋាភិបាលប្រគល់ជូនក្រសួងការពារជាតិគ្រប់គ្រង ទំហំ ២១៣ ហិចតា ៩១០០ ម៉ែការ៉េ ដែលមានលេខនិយាមការកំណត់ទីតាំងច្បាស់លាស់ និង ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានចេញ សជណ ចុះថ្ងៃទី ០៧ខែកុម្ភៈឆ្នាំ ២០១៩ រួចហើយដែរ គឺហាមមិនឱ្យប៉ះពាល់ ចុះហេតុអ្វីលោក លីសុភា ហ៊ានទៅវាស់វែង ដីក្នុងតំបន់ហាមឃាត់នោះ ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិផ្សេង ក្នុងឆ្នាំ ២០២០ទៅវិញ។ហេតុអ្វីនិយាមការដីក្រសួងការពារជាតិទំហំ២១៣ហិចតា ៩១០០ម៉ែត្រការ៉េ ដែលរាជរដ្ឋាភិបាលប្រគល់ជូន មានការរំកិលចេញពីទីតាំងចាស់
ចំណុចទាំងបីខាងលើនេះហើយដែលប្រជាពលរដ្ឋរងគ្រោះស្នើសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយជូនទៅថ្នាក់ដឹកនាំជ្រាប និងជាតម្រុយក្នុងការស្រាវជ្រាវរកការពិត ។
សូមបញ្ជាក់ផងដែរថាពាក់ព័ន្ធទៅនឹងមន្ទីរដែនដីខេត្តកំពង់ឆ្នាំង ក្នុងការគ្រប់គ្រងរបស់លោក លី សុភា ប្រធានមន្ទីរ កន្លងមកគឺមានការរិះគន់ជាច្រើនជុំវិញការផ្ដល់សេវាជូនប្រជាពលរដ្ឋនិងករណីផ្សេងៗទៀតដែលអនុវត្តផ្ទុយពីច្បាប់។
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតផងទាន។
ប្រជាពលរដ្ឋទទូចស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីមេត្តាចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment