ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង
នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានលេខ៩៦ ផ្លូវទួលជម្រុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ៕ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
Post a Comment