លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល

 លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានអញ្ជើញដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យ អធិការដ្ឋានដល់អាជីវករ ក្នុងផ្សារចំនួន២ ក្រុងសិរិសោភ័ណ

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញនិង អធិការដ្ឋាននគរបាលក្រុងស្រុក ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មី  ក្រុងសិរិសោភ័ណ និងបន្តបិទផ្សាយគ្រប់អអិការដ្ឋាននគរបាលក្រុងស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ។

ការចុះបិទផ្សាយនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ស្នងការរង នគរបាលសណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ អត្តសញ្ញាណប័ណ លោកនាយការិយាល័យជំនាញអត្តសញ្ញាណប័ណ បង្រារ បង្រាប ពន្លត់អគ្គីភ័យ លោកអធិការនគរបាលក្រុងសិរីសោភ័ណ អាជ្ញាធរក្រុង និងមន្រីពាក់ព័ន្ធជាច្រើនរូប ។

គោលបំណងនៃការចុះបិទផ្សាយលេខទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញ និងលេខទំនាក់ទំនងរបស់អង្គភាពអធិការដ្ឋាននគរបាលក្រុងស្រុក នេះធ្វើឡើងដើម្បីជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ សូមរាយការណ៍តាមលេខទំនាក់ទំនងដែលបានបិទផ្សាយ ឱ្យទាន់ពេលវេលា ដើម្បីមានភាពងាយស្រួល សម្រាប់នគរបាលយើងខ្ញុំ បង្ការ បង្រ្កាប ទប់ស្តាប់ រាល់បទល្មើសកើតឡើងជាយថាហេតុទាន់ពេលវេលា ៕


















Powered by Blogger.