ដោយអនុវត្តតាមណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីនគរបាលចរាចរណ៍ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះអ្នកធ្វើដំណើរល្មើសច្បាប់ចរាចរណ៍ ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចេញពីសាលារៀន នៅចំណុចផ្លូវលេខ២៧១ ស្តប់សន្សំកុសល សង្កាត់បឹងទំពន់ទី១ និង ផ្លូវ២១៧ មុន្នីរ៉េតមុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ជាលទ្ធផលមន្ត្រីនគរបាលចរាចរណ៍ បានធ្វើការណែនាំដល់អ្នកបើកបរល្មើសដូចខាងក្រោម៖

- អ្នកបើកបរម៉ូតូមិនពាក់មួក ចំនួន១២នាក់

- អ្នកបើកបរបញ្ច្រាស់ទិស ចំនួន៥៥នាក់

- អ្នកបើកបរម៉ូតូកង់បីខ្មែរដឹកឥវ៉ាន់សំពីងសំពោង ចំនួន០១

- អ្នកបើកបរម៉ូតូអោយគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ចំនួន ៥៥នាក់






Powered by Blogger.