សំណេររបស់ឯកឧត្តម ដួង តារា តាមរយៈហ្វេសប៊ុករបស់ឯកឧត្តម÷ សូមប្រយ័ត្នអ្នកដែលយកឈ្មោះខ្ញុំទៅរៀបដីឬទិញដីកសិកម្មនៅតាមខេត្ត
កន្លងទៅនេះ ខ្ញុំបានអញ្ជើញក្រុមហ៊ុនកសិកម្មចិនឈ្មោះ Danong មកពិនិត្យមើលឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ដើម្បីផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់ក្រុមហ៊ុន ខ្ញុំបានអញ្ជើញក្រុមហ៊ុនចុះពិនិត្យស្ថានភាពភូមិសាស្រ្តនិងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយអាជ្ញាធរខេត្តមួយចំនួន។
ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ ក៏មានឮពាក្យចចាមអារាមថា (ដួង តារា) បានចាត់អោយមនុស្សចុះមករៀបចំទិញដីពីប្រជាពលរដ្ឋ ដោយអោយតម្លៃនេះ តម្លៃនោះ ….គឺខ្ញុំសូមបដិសេធន៍ថា នេះជាព័ត៌មានមិនពិតទេ។ សូមបងប្អូនកុំជឿ និងកុំចាញ់បោកគេអោយសោះ។
ប្រសិនបើក្រុមហ៊ុនសម្រេចចិត្តវិនិយោគមែននោះ គឺមានតែក្រុមហ៊ុនតែមួយគត់ដែលជាអ្នកសម្រេចចិត្ត ជាមួយម្ចាស់ដីដោយផ្ទាល់។ សូមបងប្អូនមានការប្រុងប្រយ័ត្ន ហើយកុំជឿបុគ្គលខិលខូចទាំងនោះ។
សូមអរគុណ
Post a Comment