រដ្ឋបាលក្រុងប៉ោយប៉ោយកំណត់នាមនិងលេខផ្លូវសំខាន់ៗក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ តាមការបង្ហោះក្នុងផេកផ្លូវការរបស់រដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ពីការកំណត់ឈ្មោះផ្លូវសំខាន់ៗក្នុងក្រុងប៉ោយប៉ែត ។


គួបញ្ជាក់ផងដែរបន្ទាប់ពីមានការប្រជុំអោយស៊ីជម្រៅលើកកំណត់នាមតាមបណ្តាផ្លូវនានាក្នុងក្រុងប៉ោយប៉ែតពីក្រុមប្រឹក្សាក្រុងរួចមក លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ អនុវត្តចាត់តាំង ចេញជាលទ្ធិផលនេះឡើង។

Paoy Paet Post Codes: Cambodia
1-Andoung Thma Meas 01407 , 2-Baliley 01407 , 3-Kbal Spean 01407
4-Kilou Lekh Buon 01407 , 5-Ou Neang 01407 6-Ou Ruessei 01407
7-Prachear Thoam 01407 , 8-Prey Kub 01407 , 9-Stueng Bat 01407 ,
10-Tuol Pongro 01407 , Tuol Prasat 01407

ភូមិសាស្ត្រក្រុងប៉ោយប៉ែត មានប្រជាជនរស់នៅសរុបចំនួន ២៤,៦៦៤គ្រួសារ មនុស្សរាយ ១០១,៧១២ នាក់ ស្រី ៥៣,០១៩នាក់
ប្រជាពលរដ្ឋដែលមានអាយុ ១៨ឡើងចំនួន ៦២,៦៥៧នាក់ ស្រី ៣២,៧៨៧ នាក់ មានប្រជាជនចំណាកស្រុកក្នុងប្រទេស និងក្រៅប្រទេសចំនួន ២,៦៩១នាក់ ស្រី ១,១៦៣នាក់។
• មានផ្ទៃដីសរុប ២៧,៣១៣.៤២ គីឡូម៉ែត្រការ៉េក្នុងនោះមាន៖
- ដីលំនៅដ្ឋាន ១៣,៣៤០.៦៦ ហិកតា
- ដីកសិកម្ម ១២,៦០៤.៦៥ ហិកតា ដីតំបន់សេដ្ឋកិច្ចពិសេស ៧១៨.១១ ហិកតា
-ដីព្រៃឈើ បឹងបួរ អូរ ៦៥០ ហិកតា
ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុងប៉ោយប៉ែត ចាប់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៨ និងសម្រេចបានលទ្ធផលភូមិដែលបានចុះបញ្ជីរួចមាន ៩ភូមិ សរុបក្បាលដី ៣១,០៣៧ក្បាលដី ក្នុងនោះ៖
1. ភូមិក្បាលស្ពាន១ មាន ២,៥៤៤ ក្បាលដី
2. ភូមិក្បាលស្ពាន២ មាន ១,៨៥៨ ក្បាលដី
3. ភូមិសាមគ្គីមានជ័យ មាន ៦,៨៩៨ ក្បាលដី
4. ភូមិព្រៃព្រិច មាន ៤,៦៥២ ក្បាលដី
5. ភូមិបាលិលេយ្យ១ មាន ២,១៩៥ ក្បាលដី
6. ភូមិបាលិលេយ្យ២ មាន ៣,១៣១ ក្បាលដី
7. ភូមិប្រជាធម្មលិច មាន ១,៧៦៥ ក្បាលដី
8. ភូមិប្រជាធម្មកើត មាន ១,៦៦២ ក្បាលដី
9. ភូមិមិត្តភាព មាន ៦,៣៣៣ ក្បាលដី
ភូមិទាំង៩ ខាងលើបានចេញវិញ្ញាបនប័ត្ររួចរាល់។

ក្រុងប៉ោយប៉ែត គឺជាក្រុងមួយក្នុងចំណោម ក្រុង/ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ ស្ថិតនៅ ទិសពាយ័ព្យ និងមានចម្ងាយ ៤៨គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានព្រំប្រទល់៖ ខាងជើង ទល់នឹងស្រុកអូរជ្រៅ និងព្រះរាជាណាចក្រថៃឡង់ដ៍ ខាងត្បូង ទល់នឹងស្រុកម៉ាឡៃ និងព្រះរាជាណាចក្រថៃឡង់ដ៍ ខាងកើត ទល់នឹងស្រុកអូរជ ខាងលិច ទល់នឹងព្រះរាជាណាចក្រថៃឡង់ដ៍ មាន ០៥សង្កាត់ ស្មើនឹង ៣៨ភូមិ ដង់ស៊ីតេប្រជាជន ២៤៩នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា។





SHARE THI
Powered by Blogger.