កាស៊ីណូ កាឡាក់ស៉ី ជ្រៃធំ បើកដៃឲ្យខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យ ផ្កើននិងអនុសាសន៍របស់សម្ដេច វគ្គ៣

ផ្សាយចេញនៅថ្ងៃទី ២៧ខែ កញ្ញាឆ្នាំ២០២៣

ខេត្តកណ្ដាល   កាស៊ីណូ galaxy ជ្រៃធំមានទីតាំងស្ថិតនៅភូមិជ្រៃធំសង្កាត់សំពៅពូនក្រុងសំពៅពូនខេត្តកណ្ដាល បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចប្រចាំតំបន់

យោង អនុសាសន៍ របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  ។

កាស៊ីណូ galaxyជ្រៃធំ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ ជាពិសេសទៅទៀតនោះច្បាប់ក្នុងការបើកកាស៊ីណូគឺសម្រាប់តែជនបរទេសតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ។

លោកឧត្តម សេនីយ៍.ទោ ឈឿន សុចិត្ត .ស្នងការនគរបាលខេត្តកណ្ដាល   មានសមត្ថភាពខ្ពស់ ក្នុងការចុះបង្ក្រាបទីតាំងញៀនល្បែង  អង្គភាពយើងខ្ញុំសូមកោតសរសើរដោយការគោរព ហើយសង្ឃឹមថាលោកស្នងការនិងចាត់វិធានការយ៉ាងតឹងរឹងចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្តកណ្ដាល។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូ galaxy ជ្រៃធំ ដែលបើកលេងល្បែងខុសច្បាប់នេះ  បានដែរឬទេ 

ប្រជាពលរដ្ឋ និង អង្គការសង្គមស៊ីវិលមានជំនឿជឿជាក់ថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចាត់វិធានការចំពោះបទល្មើសខុសច្បាប់នៅក្នុងខេត្តកណ្ដាល។

អង្គភាព  CHRTV  online  និងអង្គភាពគេហទំព័រផ្សេងៗទៀតដែលបានផ្សព្វផ្សាយ ពីសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួចស្នើសុំទៅឯកឧត្តម អភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាលុបបំបាត់ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយក្តីអនុគ្រោះ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ សួន ចំរើន


Powered by Blogger.